ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តសៀមរាបទុករយៈពេល១០ថ្ងៃ សម្រាប់ការរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាបសម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខែ្ស  2. ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកពេលរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ដើម្បីបង្ការការ រីករាលដាលជំងឺកូវីដ-១៩  3. ទូតរុស្ស៉ីថ្មី ប្តេជ្ញាប្រឹងប្រែងពង្រីកមិត្តភាព និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ជាពិសេសលើវិស័យការអភិវឌ្ឍធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀត ឱ្យកាន់តែរឹងមាំត ឱ្យកាន់តែរឹងមាំ  4. សុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី ៧៥ នៃអង្គការសហប្រជាជាតិ  5. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្តីពី ផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០២០ នៃ វេទិការសេដ្ឋកិច្ចពិភពលោក តាមប្រព័ន្ធវីដេអូ នៅរសៀលនេះ

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូន អគ្គលេខាធិការ នៃបក្សកុម្មុយនីស្តវៀតណាម ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ លោក ឡឺ ខាភៀវ
ថ្ងៃ សៅរ៏ ទី ០៨ ខែ សីហា ឆ្នាំ ២០២០

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ បានផ្ញើសារជូន លោក ង្វៀង ហ៊្វូជុង អគ្គលេខាធិការ នៃបក្សកុម្មុយនីស្តវៀតណាម ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ លោក ឡឺ ខាភៀវ (Le Kha Pieu) អតីតអគ្គលេខាធិការ នៃបក្សកុម្មុយនីស្តវៀតណាម ដែលបានទទួលមរណភាព នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។ ក្នុងសាររំលែកទុក្ខ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ «ខ្ញុំមានសេចក្តីក្រៀមក្រំជាទីបំផុត ដោយបានទទួលដំណឹងថា ឯកឧត្តម ឡឺ ខាភៀវ អតីតអគ្គលេខាធិការ នៃបក្សកុម្មុយនីស្តវៀតណាម បានទទួលអណិច្ចកម្មកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។ មរណភាពរបស់ ឯកឧត្តម ឡឺ ខាភៀវ គឺជាការបាត់បង់ដ៏ធំធេងនូវមេដឹកនាំដ៏វៀងវៃមួយរូប ដែលបានធ្វើពលិកម្មពេញមួយជីវិត ក្នុងការតស៊ូដើម្បីឯករាជ្យរបស់វៀតណាម ព្រមទាំង សន្តិភាព និងវិបុលភាពសម្រាប់ប្រជាជនវៀតណាម។ ឯកឧត្តមក៏ជាមិត្តដ៏យូរអង្វែងរបស់កម្ពុជា ផងដែរ ដោយបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ចំណងមិត្តភាពជាបងប្អូន ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត មិនត្រឹមតែរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយ និស្តវៀតណាមប៉ុណ្ណោះទេ តែរវាងរដ្ឋាភិបាល និងប្រជាជនយើងទាំងពីរផងដែរ។» ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខអស់ពីដួងចិត្តចំពោះឯកឧត្តម និងតាមរយៈឯកឧត្តមជូនចំពោះបក្សកុម្មុយនីស្តវៀតណាម និងប្រជាជនវៀតណាម ជាពិសេសក្រុមគ្រួសាររបស់ឯកឧត្តម ឡឺ ខាភៀវ ក្នុងគ្រាដ៏សោកសៅនេះ»៕


អត្ថបទទាក់ទង