ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តសៀមរាបទុករយៈពេល១០ថ្ងៃ សម្រាប់ការរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាបសម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខែ្ស  2. ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកពេលរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ដើម្បីបង្ការការ រីករាលដាលជំងឺកូវីដ-១៩  3. ទូតរុស្ស៉ីថ្មី ប្តេជ្ញាប្រឹងប្រែងពង្រីកមិត្តភាព និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ជាពិសេសលើវិស័យការអភិវឌ្ឍធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀត ឱ្យកាន់តែរឹងមាំត ឱ្យកាន់តែរឹងមាំ  4. សុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី ៧៥ នៃអង្គការសហប្រជាជាតិ  5. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្តីពី ផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០២០ នៃ វេទិការសេដ្ឋកិច្ចពិភពលោក តាមប្រព័ន្ធវីដេអូ នៅរសៀលនេះ

អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៧២ម៉ឺននាក់ និងជាសះស្បើយជាង១២.៥លាននាក់
ថ្ងៃ សៅរ៏ ទី ០៨ ខែ សីហា ឆ្នាំ ២០២០

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៩លាន៥៥ម៉ឺន២៣៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៧២ម៉ឺន៤ពាន់១៩៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១២លាន៥៥ម៉ឺន១ពាន់១៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ ។

ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖

១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៥លាន៩ម៉ឺន៥ពាន់៧៤៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៦ម៉ឺន៤ពាន់១០៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២លាន៦១ម៉ឺន៧ពាន់៤៥៨នាក់ ។

២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៩៦ម៉ឺន៧ពាន់៦៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ម៉ឺន៩ពាន់៧០២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២លាន៦ម៉ឺន៨ពាន់៣៩៤នាក់ ។

៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៦ម៉ឺន៨ពាន់៣៩៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន២ពាន់៦០២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៤២ម៉ឺន៩ពាន់១០០នាក់ ។

៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៨៧ម៉ឺន៧ពាន់១៣៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៤ពាន់៧២៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦៨ម៉ឺន៣ពាន់៥៩២នាក់ ។

៥-អាហ្វ្រិកខាងត្បូង ចំនួនអ្នកឆ្លងកើនឡើងដល់៥៤ម៉ឺន៥ពាន់៤៧៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ពាន់៩០៩នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ៣៩ម៉ឺន៤ពាន់៧៥៩នាក់ ៕


អត្ថបទទាក់ទង