ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តសៀមរាបទុករយៈពេល១០ថ្ងៃ សម្រាប់ការរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាបសម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខែ្ស  2. ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកពេលរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ដើម្បីបង្ការការ រីករាលដាលជំងឺកូវីដ-១៩  3. ទូតរុស្ស៉ីថ្មី ប្តេជ្ញាប្រឹងប្រែងពង្រីកមិត្តភាព និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ជាពិសេសលើវិស័យការអភិវឌ្ឍធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀត ឱ្យកាន់តែរឹងមាំត ឱ្យកាន់តែរឹងមាំ  4. សុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី ៧៥ នៃអង្គការសហប្រជាជាតិ  5. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្តីពី ផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០២០ នៃ វេទិការសេដ្ឋកិច្ចពិភពលោក តាមប្រព័ន្ធវីដេអូ នៅរសៀលនេះ

មន្ត្រីគម្រោងសុវត្ថិភាពចរាចរណ៍ និងយុវជនស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកវគ្គផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ និងពិការភាព គម្រោងដាក់បញ្ចូលពិការភាពក្នុងការងារសុវត្ថិភាពចរាចរណ៍ ក្នុងគោលបំណងចូលរួមកាត់បន្ថយអត្រាការស្លាប់ របួស នឹងពិការភាពដោយគ្រោះថ្នាក់ចរាចរណ៍ជាដើម
ថ្ងៃ សុក្រ ទី ០៧ ខែ សីហា ឆ្នាំ ២០២០

វគ្គផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ និងពិការភាព គម្រោងដាក់បញ្ចូលពិការភាពក្នុងការងារសុវត្ថិភាពចរាចរណ៍ ក្នុងគោលបំណងចូលរួមកាត់បន្ថយអត្រាការស្លាប់ របួស នឹងពិការភាពដោយគ្រោះថ្នាក់ចរាចរណ៍ ដែលមន្ត្រីគម្រោងសុវត្ថិភាពចរាចរណ៍ និងយុវជនស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយលោកស្រី សំ សាវ៉ាង មន្ត្រីគម្រោងសុវត្ថិភាពចរាចរណ៍ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងមានការចូលរួមពីយុវជនស្ម័គ្រចិត្តកាកបាទក្រហម សិក្សានុសិស្សជាច្រើននាក់ នៅវិទ្យាល័យ ហ៊ុន សែន ស្វាយធំ ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ។

ក្នុងសកម្មភាពនោះ មានការបង្រៀនមួកពាក់មួកសុវត្ថិភាព ឲ្យបានត្រឹមត្រូវ ផលប៉ះពាល់នៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង អប់រំផ្សព្វផ្សាយតាមថ្នាក់រៀន បានបង្រៀនអំពីរបៀបឆ្លងផ្លូវដោយសុវត្ថិភាព ហើយមានចែកខិតប័ណ្ណសុវត្ថិភាពចរាចរណ៍ ផ្សព្វផ្សាយព័ត៌មានពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍  វិធីពាក់មួកសុវត្ថិភាព ឱ្យបានត្រឹមត្រូវ និងសារសំខាន់ៗ នៃសុវត្ថិភាព (ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍) និងស្ទិកខ័រចំណាំងផ្លាតជនពិការផងដែរ។

លោកស្រី សំ សាវ៉ាង មន្ត្រីគម្រោងសុវត្ថិភាពចរាចរណ៍ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប មានប្រសាសន៍ថា បច្ចុប្បន្ននេះ គ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាប្រឈមដ៏ធំរបស់ប្រទេសកម្ពុជា វាបានសម្លាប់មនុស្សជារៀងរាល់ថ្ងៃ  បានធ្វើឱ្យបាត់បង់ធនធានមនុស្ស បន្សល់ទុកនូវកុមារកំព្រា ស្រ្តី មេម៉ាយ ជនពិការ ប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសជាតិ និងខូចខាតសណ្តាប់ធ្នាប់សង្គម គឺបណ្តាលមកពីអ្នកប្រើប្រាស់ផ្លូវ មិនគោរពច្បាប់ចរាចរណ៍ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បើកបរហួសល្បឿនកំណត់ និងមិនពាក់មួកសុវត្ថិភាព នៅពេលធ្វើដំណើរផងដែរ។

លោកស្រី បានសំណូមពរដល់អ្នកបើកបរយាយន្តគ្រប់ប្រភេទ ពេលមកដល់ជិតសាលារៀន មន្ទីរពេទ្យ និងទីប្រជុំជននានា សូមមេត្តាបន្ថយល្បឿនផង ដើម្បីរួមគ្នាកាត់បន្ថយ ការស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងបានជំរុញដល់ប្អូនៗសិស្សានុសិស្សទាំងអស់ដែលបានចូលរួម សូមជួយណែនាំបងប្អូនយើងនៅក្នុងសមាជិគ្រួសារ និងអ្នកជិតខាង ឱ្យពួកគាត់ពេលបើកបរត្ពាក់មួក និងពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពឱ្យបានជាប់ជាប្រចាំ បើកបរទៅតាមល្បឿនកំណត់ គោរពស្លាកសញ្ញាតាមដងផ្លូវ ជាដើម ដើម្បីជៀសវាងនៅការគ្រោះថ្នាក់ដោយយថាហេតុណាមួយបានកើតឡើង។

លោកស្រី បានបញ្ជាក់ទៀតថា ជាពិសេសនៅពេលដែលសិស្សានុសិស្សបានមកចូលរួមនៅក្នុងកម្មវិធីនេះ យើងបានណែនាំរៀបចំឲ្យពួកគាត់រក្សានៅគម្លាតពីគ្នា នឹងការប្រើប្រាស់អនាម័យជាប្រចាំដោយទឹកសាប៊ូ ឬទឹកអាកុល ចែលជាដើម។ ចំពោះបញ្ហាជម្ងឺឆ្លងថ្មី (ជម្ងឺឈីក) និង ជំងឺគ្រុនឈាម ដែលឆ្លងតាមរយៈមូសខ្លាញីខាំនោះ សូមឲ្យបងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់អំពីសុខភាពរបស់កុមារតូចៗ មនុស្សគ្រប់វ័យ ដើម្បីការពារកុំឲ្យកើតជម្ងឺគ្រុនឈាម និង ជម្ងឺឈីក គឺត្រូវធ្វើអនាម័យនៅជុំវិញលំនៅដ្ឋាន ក្នុងន័យយើងចូលរួមបំបាត់ទីជម្រក់មូសខ្លានារដូវភ្លៀងធ្លាក់នេះផង។

គួររំលឹកផងដែរថា បើយោងតាមទិន្នន័យរបស់គណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០កន្លងមកនេះ យើងសង្កេតឃើញថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជាបន្តបន្ទាប់ស្ទើជារៀងរាល់ថ្ងៃ ជារួមមាន៖ ១-គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១០លើក បណ្តាលឱ្យមានអ្នកស្លាប់ ៣នាក់  របួសធ្ងន់ ៦នាក់  របួសស្រាល ៤នាក់ មិនពាក់មួកពេលមានគ្រោះថ្នាក់ ៩នាក់។ ២-បណ្តាលឱ្យខូចខាតយានយន្ត: ម៉ូតូ ១០គ្រឿង  រថយន្តធុនតូច ១២គ្រឿង រថយន្តធុនធំ ៣គ្រឿង យានយន្តផ្សេងៗ ១នាក់។ ៣-មូលហេតុគ្រោះថ្នាក់: បើកបរក្នុងល្បឿនលឿន ៦លើក មិនគោរពសិទ្ធិ១លើក មិនប្រកាន់ស្តាំ ១លើក ប្រជែង ១លើក ងងុយ ១លើក កត្កាយានយន្ត និងយានយន្ត ១លើក។ ៤-យានយន្តបង្កហេតុៈ ម៉ូតូ ៥លើក  រថយន្តធុនតូច ៣លើក  រថយន្តធុនធំ ២លើកផងដែរ៕ ដោយ ស៊ាន សុផាត


អត្ថបទទាក់ទង