ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តសៀមរាបទុករយៈពេល១០ថ្ងៃ សម្រាប់ការរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាបសម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខែ្ស  2. ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកពេលរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ដើម្បីបង្ការការ រីករាលដាលជំងឺកូវីដ-១៩  3. ទូតរុស្ស៉ីថ្មី ប្តេជ្ញាប្រឹងប្រែងពង្រីកមិត្តភាព និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ជាពិសេសលើវិស័យការអភិវឌ្ឍធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀត ឱ្យកាន់តែរឹងមាំត ឱ្យកាន់តែរឹងមាំ  4. សុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី ៧៥ នៃអង្គការសហប្រជាជាតិ  5. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្តីពី ផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០២០ នៃ វេទិការសេដ្ឋកិច្ចពិភពលោក តាមប្រព័ន្ធវីដេអូ នៅរសៀលនេះ

ក្រសួងការបរទេស អបអរសាទរ ការប្រារព្ធខួបលើក ទី៥៣ នៃការបង្កើតអាស៊ាន
ថ្ងៃ សុក្រ ទី ០៧ ខែ សីហា ឆ្នាំ ២០២០

 

 

ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីបង្ហូតទង់អបអរសាទរការប្រារព្ធខួបលើក ទី៥៣នៃការបង្កើតអាស៊ាន នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ពិធីនេះប្រព្រឹត្តទៅ នៅទីស្តីការក្រសួងការបរទេស ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួងមួយចំនួនទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ក៏បានផ្ញើសារអបអរសាទរដល់ខួបលើកទី៥៣ឆ្នាំ នៃថ្ងៃបង្កើតអាស៊ាន (០៨សីហា១៩៦៧-៨ សីហា ២០២០)ផងដែរ។

 

នៅក្នុងសារលិខិតរបស់ខ្លួន ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងថា ចាប់តាំងពីការបង្កើតនោះមក អាស៊ានបានវិវឌ្ឍឈានទៅមុខ ប្រកបដោយជោគជ័យ ត្រចះត្រចង់ ហើយបានពង្រីកទាំងទំហំ និងវិសាលភាពគ្របដណ្ដប់របស់ខ្លួន។ ផ្តើមចេញពីបំណង ប្រាថ្នាការពារ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយ សន្តិភាពក្នុងតំបន់ អាស៊ានបានទទួលជោគជ័យក្នុងការបង្ការទប់ស្កាត់ការឡើងកម្ដៅ ពីការប្រឈមមុខដាក់គ្នា និងការបង្ការជម្លោះនានា មិនឱ្យរីករាលដាលក្លាយទៅជាសង្គ្រាម តាមរយៈមធ្យោបាយសន្តិភាព និងការទូត។

 

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ដែលបច្ចុប្បន្នមានសមាជិក១០ប្រទេស ត្រូវបានបង្កើតឡើង នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ ដោយប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ នៅទីក្រុងបាងកក ហើយក្រោយមក បានបញ្ចូលសមាជិកជាបន្តបន្ទាប់ ដូចជាប្រទេសព្រុយណេ កម្ពុជា មីយ៉ាន់ម៉ា(ភូមា) វៀតណាម និងឡាវជាដើម។ ប្រទេសកម្ពុជា បានចូលជាសមាជិកអាស៊ាន នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ១៩៩៩៕

 


អត្ថបទទាក់ទង