ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តសៀមរាបទុករយៈពេល១០ថ្ងៃ សម្រាប់ការរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាបសម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខែ្ស  2. ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកពេលរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ដើម្បីបង្ការការ រីករាលដាលជំងឺកូវីដ-១៩  3. ទូតរុស្ស៉ីថ្មី ប្តេជ្ញាប្រឹងប្រែងពង្រីកមិត្តភាព និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ជាពិសេសលើវិស័យការអភិវឌ្ឍធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀត ឱ្យកាន់តែរឹងមាំត ឱ្យកាន់តែរឹងមាំ  4. សុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី ៧៥ នៃអង្គការសហប្រជាជាតិ  5. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្តីពី ផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០២០ នៃ វេទិការសេដ្ឋកិច្ចពិភពលោក តាមប្រព័ន្ធវីដេអូ នៅរសៀលនេះ

រដ្ឋបាលស្រុកកំពង់លែងចុះធ្វើការផ្សព្វផ្សាយអំពីវិធីបង្ការការពារពីជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ នៅឃុំជុំវិញភ្នំទូកមាសចំនួនៈ៦ ឃុំក្នុង ស្រុក
ថ្ងៃ សុក្រ ទី ០៧ ខែ សីហា ឆ្នាំ ២០២០

កំពង់ឆ្នាំង៖ រដ្ឋបាលស្រុកកំពង់លែងចុះធ្វើការផ្សព្វផ្សាយអំពីបង្កា និងទប់ស្កាត់ពីជំងឺកូវីត.១៩ ជូនប្រជាពលរដ្ឋនៅឃុំទាំង៦ ក្នុងស្រុកកំពង់លែង។ ការចុះធ្វើផ្សព្វផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលស្រុកកំពង់លែង ដឹកនាំដោយលោក ពុំ សុផល អភិបាលរងបានចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋពីវិធីបង្ការការពារពីជំងឺកូវីដ១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និង ត្រៀមបង្ការចំពោះរលកទី២ ដែលអាចកើតឡើងក្នុងករណីណាមួយនោះ នៅតាមមូលដ្ឋានក្នុងសហគមទូទាំ ងស្រុកកំពង់លែង ។

ការចុះផ្សព្វផ្សាយមានផ្ទាំងរូបភាពតូច ផ្ទាំងរូបភាពធំ អាកុល ម៉ាស់ និងសាប៊ូលៀងដៃ និងមេក្រូ  ក្នុងនោះក្រុមការងារបានផ្សព្វផ្សាយតាមខ្នងផ្ទះ ទីប្រជុំជនក្នុងផ្សារ តាមទាម តូបលក់បាយ គុយទាវ កាហ្វេ ដែលផ្សព្វផ្សាយចាក់តាមឧគ្ឃោសនាសព្ទផង ចុះជួបផ្ទាល់ មាត់ផង តាមលក្ខណៈបង្ហាញជាក់ស្តែងផង ។

ក្រៅពីនោះក្រុមការងារបានចុះនៅ តាមផ្ទះជាលក្ខណៈបុគ្គលទី៣ និងសួរសុខទុក្ខប្រជាពលរដ្ឋដែលជាពលករឬប្រជាជនដែលចំណាក ស្រុកចូលមកនៅក្នុងប្រទេស នៅក្នុងស្រុកកាលពីថ្ងៃទី៣-៥មាន ចំនួនៈ១៣នាក់ ក្នុងនោះមានឃុំពោធិ៍ ឃុំស្វាយរំពារ និងឃុំដារចំនួនៈ១២នាក់ មកពីចិន ១នាក់។

នាឱកាសនោះលោក ពុំ សុផល ក៏ បានធ្វើការអប់រំដោយលើកយកន្វវ សារាចរណ៍ណែនាំលេខៈ០១សរណនស្តីពីការវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល និងសារាចរណែនាំលេខៈ០៣៩ សខលស្តីពីនីតិវិធីដាក់ខ្លួនឱ្យនៅដាច់ ដោយឡែកក្នុងរយះពេល១៤ថ្ងៃតាមការណែនាំរបស់ក្រសួងសុខាភិបាល៕ ដោយ៖ សុក្ខារិន


អត្ថបទទាក់ទង