ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តសៀមរាបទុករយៈពេល១០ថ្ងៃ សម្រាប់ការរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាបសម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខែ្ស  2. ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកពេលរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ដើម្បីបង្ការការ រីករាលដាលជំងឺកូវីដ-១៩  3. ទូតរុស្ស៉ីថ្មី ប្តេជ្ញាប្រឹងប្រែងពង្រីកមិត្តភាព និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ជាពិសេសលើវិស័យការអភិវឌ្ឍធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀត ឱ្យកាន់តែរឹងមាំត ឱ្យកាន់តែរឹងមាំ  4. សុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី ៧៥ នៃអង្គការសហប្រជាជាតិ  5. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្តីពី ផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០២០ នៃ វេទិការសេដ្ឋកិច្ចពិភពលោក តាមប្រព័ន្ធវីដេអូ នៅរសៀលនេះ

មន្ត្រីនគរបាលចំនួន១៤រូប ចំណុះអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ត្រូវបានប្រប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង
ថ្ងៃ សុក្រ ទី ០៧ ខែ សីហា ឆ្នាំ ២០២០

ភ្នំពេញ៖ មន្ត្រីនគរបាលចំនួន១៤រូប ចំណុះអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៃស្នងការដ្ឋាននគរបាលរាជរាជធានីភ្នំពេញ  ត្រូវបានប្រប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាព្រឹកថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០ នៅសាលា ខណ្ឌច្បាអំពៅ ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ លោក ចៅសង្កាត់ព្រែកឯង, និងមន្រ្តីនគរបាលមួយចំនួនទៀត។

នៅក្នុងសេចក្ដីសម្រេចស្ដីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតំឡើងឋានន្តរស័ក្ដិមន្ត្រីនគរបាលជាតិ បានប្រកាសប្រកាសតែងតាំងមន្ត្រីនគរបាលមានជានាយផ្នែក នាយរងផ្នែក នាយប៉ុស្តិ៍ នាយរងប៉ុស្ដិ៍ សរុបចំនួន១៤រូប ចំណុះអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៃស្នងការដ្ឋាននគរបាលរាជរាជធានីភ្នំពេញ។

ក្នុងឱកាសពិធីផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនេះ លោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង  នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោតសរសើរ ដល់ មន្ត្រីកងកម្លាំង នគរបាល គ្រប់ផ្នែក និងប៉ុស្តិ៍ ដែលបានខិតខំ សម្រេចបាន សមិទ្ធផល ជាច្រើន ក្នុង ការរក្សាសន្តិសុខ សុវត្ថិភាព និងផ្តល់ សេវាសាធារណៈ ជូនប្រជាពលរដ្ឋ បានឆាប់រហ័ស ទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ស្នងការរង បានប្រប្រាប់ឱ្យកងកម្លាំងទាំងអស់ ត្រូវគោរព ឱ្យបាន ម៉ឺងម៉ាត់ នូវវិន័យ របស់កងកម្លាំង នគរបាលជាតិ ចេះសាមគ្គីភាព ឯកភាព ផ្ទៃក្នុង ដើម្បីក្លាយខ្លួនជា មន្ត្រីគំរូ ដែលជា ជំនឿជឿទុកចិត្ត របស់ប្រជាពលរដ្ឋ គ្រប់ៗ រូប នៅក្នុងមូលដ្ឋាន ផងដែរ ។

នាឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់មន្ត្រីនគរបាលទាំងអស់ ត្រូវ បន្ត ការអនុវត្ត គោលនយោបាយ ភូមិ - សង្កាត់ មានសុវត្ថិភាព ដើម្បីមូលដ្ឋាន គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ព្រមទាំង កាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ ឱ្យនៅកំរិតអប្បបរមា។

លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី បានលើកឡើងទៀតថា ស្ថានភាព នៃការគំរាមកំហែង ពី មេរោគ កូ វីដ -១៩ គឺ នៅមានកំរិត ខ្ពស់ នៅឡើយ ហេតុនេះ សូម បងប្អូន កងកម្លាំងយើង បន្ត ការអប់រំ និងណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យពួកគាត់ចៀសវាង ការជួបជុំ ដែលមាន មនុស្ស ច្រើនត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ឧស្សាហ៍ លាងសម្អាត ដៃជាមួយសាប៊ូ ឬ អាល់កុល បន្ត រក្សា គម្លាត ឆ្ងាយ ពីគ្នា កុំ ចាក ចេញពីផ្ទះ បើមិនចាំបាច់ និងអនុវត្តន៍ ឱ្យបានម៉ឺងម៉ាត់ នូវរាល់វិធានការ នានា ដែល ក្រសួងសុខាភិបាល បានណែនាំ ហើយកងកម្លាំងយើង ក៏ត្រូវថែរក្សាសុខភាពរបស់ខ្លួនផងដែរ៕ ដោយ៖ ប៊ុនធី


អត្ថបទទាក់ទង