ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តសៀមរាបទុករយៈពេល១០ថ្ងៃ សម្រាប់ការរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាបសម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខែ្ស  2. ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកពេលរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ដើម្បីបង្ការការ រីករាលដាលជំងឺកូវីដ-១៩  3. ទូតរុស្ស៉ីថ្មី ប្តេជ្ញាប្រឹងប្រែងពង្រីកមិត្តភាព និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ជាពិសេសលើវិស័យការអភិវឌ្ឍធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀត ឱ្យកាន់តែរឹងមាំត ឱ្យកាន់តែរឹងមាំ  4. សុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី ៧៥ នៃអង្គការសហប្រជាជាតិ  5. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្តីពី ផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០២០ នៃ វេទិការសេដ្ឋកិច្ចពិភពលោក តាមប្រព័ន្ធវីដេអូ នៅរសៀលនេះ

ការ៉ាអូខេ វង់ភ័ក្រធារី ហៅដៃ៨ បន្តលួចបើកឲ្យភ្ញៀវចូលច្រៀង ត្រូវចាប់ធ្វើកិច្ចសន្យា
ថ្ងៃ សុក្រ ទី ០៧ ខែ សីហា ឆ្នាំ ២០២០

មណ្ឌលគិរី៖ ការ៉ាអូខេវង់ភ័ក្រធារី ហៅដៃ៨ ដែលនៅគៀក និងមជ្ឈមណ្ឌលភ្នំដោះក្រមុំ នាវេលាអាធ្រាត្រ បានលបលួចបើកបម្រើសេវាកម្មច្រៀងកម្សាន្តដល់ភ្ញៀវ ល្មើស និងបំរាមហាមឃាត់របស់រដ្ឋាភិបាលក្នុងកិច្ចការ បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩។

នៅយប់ដដែលគឺនៅ ថ្ងៃទី០៦ ខែសីហាឆ្នាំ២០២០ម៉ោងប្រមាណជា២២.២៧នាទី ដែលដឹកនាំដោយលោកស្រីឧត្តមសេនីយត្រី ហួន គឹមហេង ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងមានការចូលរួមពី លោក វរសេនីយ៍ត្រីចេង ម៉ាប់ អធិការរងក្រុងសែនមនោរម្យ បានដឹកនាំកម្លាំងចុះបង្រាបការ៉ាអូខេ វង់ភ័ក្រធារី ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

ក្នុងប្រតិបត្តការបានដកហូតសំភារៈ ១-ថាច់ចុចបទចំរៀងចំនួន០៥គ្រឿង ២-ធុងបាស់ចំនួន០៤គ្រឿង ៣-ម៉ៃក្រូហ្វូនចំនួន០៤គ្រឿង ៤-ក្បាលអុីហ្វិចចំនួន០៥គ្រឿង៥-អំភ្លី ចំនួន០៧គ្រឿង ដោយយកទៅរក្សាទុកនៅការិល័យប្រឆាំងការជួញដូរមនុស្ស និងកាពារអនីតិជនដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សមត្ថកិច្ចបញ្ជាក់ថា ការ៉ាអូខេ ខាងលើនៅយប់បង្ក្រាបបានធ្វើសកម្មភាពបើកបន្ទប់ទទួលភ្ញៀវចំនួន៥បន្ទប់ ដោយមាននារីបម្រើ និងភ្ញៀវចូលច្រើននាក់ថែមទៀតផង។ ដោយសារតែនេះជាការបង្ក្រាបលើកទី១ ម្ចាស់ទីតាំងត្រឹមតែធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ប៉ុន្តែបើមានលើកក្រោយ ស្ថិតក្នុងពេលរឹតបន្តឹងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ នេះទៀត អាជ្ញាធរ និងចាត់វិធានការផ្លូវច្បាប់ហើយ។

ទីតាំងបើកសេវាកម្មច្រៀងកម្សាន្តខាងលើ បានរងនូវការធ្វើកិច្ចសន្យាដូចគ្នា និងការ៉ាអូខេខ្នាតធំមួយឈ្មោះ រូយ៉ាល់ ដែលកាលពីប៉ុន្មានថ្ងៃមុននោះការ៉ាអូខេឈ្មោះ រូយ៉ាល់ បានរងនូវការព្រមានចាត់វិធានការក្តៅ ប្រសិនបើនៅលួចបើកសេវាកម្មច្រៀងកម្សាន្តតទៅទៀត។

គួបញ្ជាក់ថា ដោយសារតែអត្រាការឆ្លងវីរុសកូវីដនៅឯប្រទេសជិតខាងនោះ ក្រសួងសុខាភិបាល បានប្រកាសឲ្យខេត្តជាប់ព្រំដែនទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងនោះក៏មានខេត្តមណ្ឌលគិរីផងដែរ ដែលស្ថិតនៅព្រំប្រទល់ជាប់គ្នា និងប្រទេសវៀតណាម៕ ដោយៈសាតចាន់បុត្រ


អត្ថបទទាក់ទង