ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តសៀមរាបទុករយៈពេល១០ថ្ងៃ សម្រាប់ការរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាបសម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខែ្ស  2. ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកពេលរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ដើម្បីបង្ការការ រីករាលដាលជំងឺកូវីដ-១៩  3. ទូតរុស្ស៉ីថ្មី ប្តេជ្ញាប្រឹងប្រែងពង្រីកមិត្តភាព និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ជាពិសេសលើវិស័យការអភិវឌ្ឍធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀត ឱ្យកាន់តែរឹងមាំត ឱ្យកាន់តែរឹងមាំ  4. សុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី ៧៥ នៃអង្គការសហប្រជាជាតិ  5. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្តីពី ផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០២០ នៃ វេទិការសេដ្ឋកិច្ចពិភពលោក តាមប្រព័ន្ធវីដេអូ នៅរសៀលនេះ

លោកត្រាំ៖ ផ្ទុះស្លាប់មនុស្ស១០០នាក់ របួស៤ពាន់នាក់នៅលីបង់ ទំនងជាការវាយប្រហារដោយគ្រាប់បែក
ថ្ងៃ ពុធ ទី ០៥ ខែ សីហា ឆ្នាំ ២០២០

មេដឹកនាំអាម៉េរិកបានលើកឡើងថា ការផ្ទុះដ៏ធំនៅក្រុង Beirut ប្រទេសលីបង់ ស្លាប់មនុស្សជាង១០០នាក់ របួសរាប់ពាន់នាក់ ថ្មីៗនេះ ទំនងជាការវាយប្រហារដោយបំផ្ទុះគ្រាប់បែក បើទោះបីជាមេដឹកនាំប្រទេសលីបង់ថា ការផ្ទុះនោះបណ្តាលមកពីសារធាតុនៅក្នុងឃ្លាំង ដែលត្រូវបានទុកអស់ជាច្រើនឆ្នាំមកហើយ។

លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានថ្លែងបញ្ជាក់ដែរថា សហរដ្ឋអាម៉េរិកមានជំហរចាំជួយលីបង់ជានិច្ចទៀតផង។
កាលពីថ្ងៃទី៤ សីហា មានករណីផ្ទុះដ៏ធំចំនួន២លើក នៅតំបន់កំពង់ផែស្ថិតក្នុងរដ្ឋធានី នៃប្រទេសលីបង់ បណ្តាលឲ្យមនុស្សស្លាប់ប្រមាណ៨០នាក់ភ្លាមៗ តែក្រោយមកកើនដល់ជាង១០០នាក់ ខណៈដែលមនុស្សជាង៤ពាន់នាក់ទៀតរងរបួស ហើយមកទល់ពេលនេះ ការស្រាវជ្រាវ និងសង្គ្រោះនៅតែបន្តធ្វើឡើង ខណៈដែលលីបង់បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន៕


អត្ថបទទាក់ទង