ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តសៀមរាបទុករយៈពេល១០ថ្ងៃ សម្រាប់ការរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាបសម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខែ្ស  2. ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកពេលរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ដើម្បីបង្ការការ រីករាលដាលជំងឺកូវីដ-១៩  3. ទូតរុស្ស៉ីថ្មី ប្តេជ្ញាប្រឹងប្រែងពង្រីកមិត្តភាព និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ជាពិសេសលើវិស័យការអភិវឌ្ឍធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀត ឱ្យកាន់តែរឹងមាំត ឱ្យកាន់តែរឹងមាំ  4. សុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី ៧៥ នៃអង្គការសហប្រជាជាតិ  5. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្តីពី ផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០២០ នៃ វេទិការសេដ្ឋកិច្ចពិភពលោក តាមប្រព័ន្ធវីដេអូ នៅរសៀលនេះ

មេដឹកនាំពិភពលោកសន្យាផ្តល់ការគាំទ្រ និងចូលរួមរំលែកទុក្ខដល់លីបង់ ក្រោយហេតុការណ៍ផ្ទុះដ៏កក្រើកផ្តាច់ជីវិតមនុស្ស៧៨នាក់ និងរបួសជាង៤ពាន់នាក់
ថ្ងៃ ពុធ ទី ០៥ ខែ សីហា ឆ្នាំ ២០២០

លីបង់៖ ប្រទេសសម្ព័ន្ធមិត្តរបស់លីបង់បានផ្ញើសារចូលរួមរំលែកទុក្ខនៅថ្ងៃអង្គារនេះទៅដល់ជនរងគ្រោះទាំងអស់ ដែលបានទទួលមរណៈភាពក្នុងហេតុការណ៍ផ្ទុះដ៏កក្រើកមួយនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីបេរូត និងសន្យាផ្តល់ជំនួយដល់ប្រទេសមួយនេះផងដែរ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ។

ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីលីបង់លោក ហាសាន់ ឌាប បាននិយាយនៅក្នុងសន្ទរកថាតាមកញ្ចក់ទូរទស្សន៍ថា ខ្ញុំសូមអំពាវនាវជាបន្ទាន់ដល់ប្រទេសទាំងអស់ ដែលជាមិត្តភក្តិ និងជាបងប្អូន ក៏ដូចជាស្រលាញ់ប្រទេសលីបង់ ឲ្យឈរក្បែរខ្លួន និងជួយយើងព្យាបាលរបួសដ៏ជ្រៅទាំងនេះផង ។

រដ្ឋាភិបាលលីបង់ប្រកាសកាន់ទុក្ខរយៈពេល០៣ថ្ងៃ ដែលគិតចាប់ពីថ្ងៃពុធនេះ ក្រោយជនរងគ្រោះ៧៨នាក់បានស្លាប់ និងច្រើនជាង៤ពាន់នាក់រងរបួស ដោយសារករណីផ្ទុះដ៏កក្រើកមួយនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីបេរូត កាលពីថ្ងៃអង្គារម្សិលមិញ ។
មន្ត្រីមានសមត្ថកិច្ចលីបង់បានអះអាងថា ការផ្ទុះគឺបានកើតចេញពីឃ្លាំងស្តុកសារធាតុដែលអាចផ្ទុះឆេះ ដែលបានរក្សាទុកក្នុងឃ្លាំងនោះ អស់រយៈពេល ០៦ឆ្នាំមកហើយ ខណៈក្រុមស៊ើបអង្កេតលីបង់នៅតែបន្តការតាមដាន និងប្តេជ្ញាយកជនបង្ករឿងនេះ មកផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរជាទីបំផុត ៕


អត្ថបទទាក់ទង