ព័ត៌មានទាន់ហេតុការណ៍
 1. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៧២ម៉ឺននាក់ និងជាសះស្បើយជាង១២.៥លាននាក់  2. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  3. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  4. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  5. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា

ម្ចាស់ដីស្របច្បាប់នៅក្រៅរបង តែបែរជា អ្នករំលោភបំពាន នៅក្នុងរបងទៅវិញ
ថ្ងៃ សៅរ៏ ទី ០១ ខែ សីហា ឆ្នាំ ២០២០

ក្រុងព្រះសីហនុ៖ ម្ចាស់ដីពិតប្រាកដស្របច្បាប់មានឯកសារត្រឹមត្រូវក្នុងការទិញលក់ដែលទទួលស្គាល់តាំងពីថ្នាក់ភូមិដល់ថ្នាក់ក្រុង បានត្អូញត្អែ កើតទុក្ខមិនសុខចិត្ត សូមឱ្យអជ្ញាធរគ្រប់លំដាប់ថ្នាក់ ពាក់ពាន់មេត្តាជួយរកយុត្តិធម៌ឱ្យគាត់ផង។  ដីប្រជាពលរដ្ឋ ដែលរងការរំលោភបំពានពីជនមួយក្រុមដែលគ្មានអតសញ្ញាណពិតប្រាកដនោះ ស្ថិតនៅក្រុមទី២១ភូមិ៣សង្កាត់លេខ១ ក្រុងព្រះសីហនុ។   

មានមានជនមួយក្រុមមានគ្នាប្រម៉ាណជា១០នាក់ប្រដាប់ដោយដាវសាំរ៉ៃ ដំបង ដំថ្ម ជំពាម បានសម្រុកចូលទៅព្រួតវាយប្រជាពលរដ្ឋរស់នៅស្របច្បាប់ ក្នុងក្រុម២១ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលកំពង់អង្គុយហូបបាយជុំគ្នានៅខ្ចុះពីរ ដែលគាត់ទិញដាក់នៅដីក្បែគ្នាដែនោះទាំងយប់ម៉ោងប្រហែលជា៩ ធ្វើឱ្យពួកគាត់រត់មិនទាន់ ក៏រងរបួសធ្ងន់ស្រាល់ជាច្រើននាក់ ខ្លះបែកក្បាល់ផុងលលា ខ្លះបាក់ដៃ ពកឆ្អឹង ត្រូវបញ្ជូនទៅសង្គោះបន្ទាន់នៅមន្ទីពេទ្យ។ រហូតមកដល់ពេលនេះខ្លះនៅមិនទាន់ជាសះស្បើយនៅឡើយទេ ចំណែកឯទូកុងទីន័រ និងខ្ចុះរបស់គាត់ត្រូវក្រុមជនទាំងនោះវាយបំផ្លាញឱ្យរងការខូចខាត់យ៉ាងដំណំ។ ជនរងគ្រោះ ក៏បាន ដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចរួចហើយដែរ។ 

ពលរដ្ឋប្រាប់ថា ដីគាត់ទិញមានឯកសារត្រឹមត្រូវហើយមានការទទួលស្គាល់ពីអជ្ញាធរគ្រប់លំដាប់ថ្នាក់ទើបគាត់ហ៊ានទិញមិនអាចយកលុយទិញគ្មានការគិតគូទទេៗនោះទេ គឺទីតាំងភូមិសាស្រ្តជាក់ស្តែង មានទាំងផែនទីបញ្ជាក់ពីទីតាំងយ៉ាងច្បាស់ទៀតផង គឺស្ថិតនៅក្រុម២១ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហុ ខេត្តព្រះសីហនុ តែថ្មីៗនេះមានជនមិនស្គាល់អតសញ្ញាណមួយក្រុម បែរជាមកបោះទីតាំងនៅក្នុងបង្គោលរបងដីរបស់គាត់ ដោយមិនអនុញ្ញាតឱ្យគាត់ជាម្ចាស់ដីស្របច្បាប់បានចូលទៅក្នុងទីតាំងដីរបស់គាត់ទៅវិញ ក្រោយមកគាត់បានយកទូកង់ទីន័រ ដើម្បីទៅដាក់ក្នុងដីរបស់គាត់តែជនមួយក្រុមដែល មិនស្គាល់អតសញ្ញាណនោះមិនអនុញ្ញាតឱ្យគាត់ដាក់ចូលក្នុងទីតាំងដីរបស់គាត់ឡើយ ហេតុនេះគាត់ក៏ដាក់ទូកង់ទីន័នោះនៅអែបខាងក្រៅរបងហើយបានចងព្យួស្លាក ឯកសារ បញ្ជាក់ស្របច្បាប់នៅនឹងទូកង់ទីន័រនោះ ក្នុងគោលបំណងបង្ហាញឱ្យអ្នកដែល មានបំណងរំលោភបំពានក៏ដូចជាអជ្ញាធរពាក់ព័ន្ធ  ប្រជាពលរដ្ឋបានឃើញច្បាស់ថា គឺជាដីដែលមានឯកសារគតិយុទ្ឋស្របច្បាប់។  

តែកាលពីពេលថ្មីៗនេះស្រាប់តែមានមនុស្សមួយក្រុមទៀតបានចុះមកធ្វើកំណត់ហេតុ ដោយអះអាងថាពួកគាត់ជាសមត្តកិច្ចមកពីឃុំអូត្រេះ ស្រុកស្ទេងហាវទៅវិញ ទីតាំងខាងលើស្ថិតក្នុងក្រុម២១ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះហនុ បើសមត្ថកិច្ចស្រុកស្ទឹងហាវចុះមកទីតាំងខាងលើគឺរំលោភដែនរដ្ឋបាលរបស់ខ្លួន មិនតែប៉ុណ្ណោះបានបញ្ជារឱ្យគាត់យកទូកុងទីរ័នោះចេញពីដីគាត់ទៀតផង។ រិតតែគួឱ្យភ័យខ្លាចទៀតនោះនៅយប់ថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០២០វេលាម៉ោង២រំលងអាទ្រាធមានជនមួយក្រុមមិនស្គាល់អតសញ្ញាណបានចូលទៅវាយកាប់ប្រជាពលរដ្ឋមា្នក់ទៀតឱ្យរងរបួសជាទំងន់ ខ្លះបែកក្បាលផុងលលា សម្រាកនៅពេទ្យខេត្តព្រះសីហនុ ខ្លះបញ្ជូនទៅព្យាបាលបន្ទាន់នៅរាជធានីភ្នំពេញ។

 ជនរងគ្រោះ ក៏ដូចជាគ្រួសាររងគ្រោះ ស្នើរដល់ ប្រមុខថ្នាក់ដឹកនាំ ក៏ដូចជាសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្រសួងមន្ទីរពាក់ព័ន្ធ មេត្តាជួយរកយុត្តិធម៌អោយគាត់ផង បើមិនដូច្នោះទេ ប្រជាពលរដ្ឋរស់នៅស្របច្បាប់នៅក្រុមទី២១ ភូមិ៣ ក្រុងព្រះសីហនុ រស់រងនូវការភ័យខ្លាច តក់ស្លុត មិនស្រាក់ស្រានឡើយ៕

រូបនេះពលរដ្ឋអះអាងថា ជាក្រុមរំលោភំពានទីតាំងដី

 

នេះជាទីតាំងដី កាលពួកក្រុមជនមិនស្គាល់អតសញ្ញាណ មិនទាន់បោះទីតាំង

 

នេះជារូបភាពវាយកំទេច

 


អត្ថបទទាក់ទង