ព័ត៌មានទាន់ហេតុការណ៍
 1. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៧២ម៉ឺននាក់ និងជាសះស្បើយជាង១២.៥លាននាក់  2. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  3. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  4. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  5. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា

ទូកមួយគ្រឿងប៉ះរលកបែកទូកលិចចូលក្នុងសមុទ្រចំណុចឃ្លងឡទឹកត្រី ក្រោមការអន្តរាគមន៍ មនុស្សនៅលើទូកត្រូវបានជួយសង្គ្រោះបានទាំងអស់ហើយ
ថ្ងៃ សៅរ៏ ទី ០១ ខែ សីហា ឆ្នាំ ២០២០

 

 

កោះរ៉ុង៖ មានករណីទូកមួយគ្រឿង បានប៉ះទៅនឹងរលកបែកទូកលិចចូលក្នុងសមុទ្រនៅចំណុចឃ្លងឡទឹកត្រី នៅក្រុងកោះរ៉ុង វេលាម៉ោងជិត៤ល្ងាចថ្ងៃ០១សីហា២០២០។ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជាផ្ទាល់ដើម្បីចេញទៅជួយសង្គ្រោះមនុស្សដែលនៅលើទូកនោះ។ ​ក្រោយទូកនោះលិច មនុស្សនៅលើទូកត្រូវបានជួយសង្គ្រោះបានទាំងអស់ហើយ មិនមានអ្នករងគ្រោះដល់ជីវិតនោះទេ។

 

បើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា មានមនុស្សនៅលើទូកនេះប្រមាណជាង១០នាក់ មានក្មេង មានចាស់ ដែលបានទៅចូលរួមកម្មវិធីជប់លៀងខួបកំណើតមួយនៅ កោះរ៉ុង។ ប្រតិបត្តិការជួយសង្គ្រោះ រួមមាន កម្លាំងនគរបាលនិងសមត្ថកិច្ចមូលដ្ឋាន ព្រមទាំងអូប៊រ័ល្បឿនលឿនក្រុមហ៊ុន GTVC របស់លោកឧកញ៉ាទៀ វិចិត្រ និងទូកនេសាទ ស្មគ្រ័ចិត្តមួយចំនួនទៀត ។ បច្ចុប្បន្ន ទូករងគ្រោះនេះបានលិចចូលក្នុងសមុទ្របាត់ហើយ បាត់ហើយ ៕

 


អត្ថបទទាក់ទង