ព័ត៌មានទាន់ហេតុការណ៍
 1. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៧២ម៉ឺននាក់ និងជាសះស្បើយជាង១២.៥លាននាក់  2. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  3. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  4. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  5. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា

មនុស្ស២នាក់ត្រូវបានចាប់ខ្លួនពីបទជួញដូរគ្រឿងញៀនឆ្លងដែន ចូលទឹកដីកម្ពុជា រឹបអូសគ្រឿងញៀន២០០គីឡូក្រាម នៅស្រុកឆែប ខេត្តព្រះវិហារ
ថ្ងៃ សៅរ៏ ទី ០១ ខែ សីហា ឆ្នាំ ២០២០

ព្រះវិហា៖ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវទឹកមកពីប្រទេសឡាវ ចូលទឹកដីកម្ពុជាមួយករណី នៅចំណុចកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ កម្លាំងនគរបាលរឹបអូសបានគ្រឿងញៀន២០០គីឡូក្រាម ចាប់ខ្លួនមនុស្ស២នាក់។

នេះបើតាមរបាយការណ៍ដែលមន្ទីរប្រឆាំងគ្រឿងញៀន ដែលបណ្ដាញព័ត៌មានយេីងទទួលបាននៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលមានការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងដឹកនាំកិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបដោយ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។

ការបង្ក្រាបបានធ្វើឡើងនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះក៏មានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យកាអមសាលាតំបូងខេត្តព្រះវិហារ រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺផងដែរ។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ក្នុងប្រតិបត្ដិការនេះ កម្លាំងនគរបាលចាប់ខ្លួនបានមនុស្ស២នាក់ រឹបអូសបានសារធាតុញៀនប្រភេទមេតំហ្វេតាមីន ២០១កញ្ចប់ធំ ទម្ងន់២០០គីឡូក្រាម និងម៉ូតូកង់បីមួយគ្រឿង៕ ដោយ:ឡុង សំបូរ


អត្ថបទទាក់ទង