ព័ត៌មានទាន់ហេតុការណ៍
 1. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៧២ម៉ឺននាក់ និងជាសះស្បើយជាង១២.៥លាននាក់  2. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  3. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  4. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  5. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្លែងថាការកកស្ទះ និងការទុកចោលសំណុំរឿងនៅតាមសាលាដំបូង ១០ឆ្នាំ គឺមានន័យថា " អយុត្តិធម៌សម្រាប់ពួកគេបាត់ទៅហើយ " ( មានវីដេអូ )
ថ្ងៃ អង្គារ ទី ២៨ ខែ កក្កដា ឆ្នាំ ២០២០

  ថ្លែងនៅក្នុងពិធីប្រកាសតែងតាំងនិងចូលកាន់មុខតំណែងថ្មីជាផ្លូវការ ប្រធានសាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍បាត់ដំបង (ប្រចាំភូមិភាគ)ដែលចំណុះឲ្យខេត្តចំនួន៧និងព្រះរាជអាជ្ញាសាលាដំបូងខេត្តបាត់ដំបង នៅរសៀល ថ្ងៃទី២៧ ខែកក្កដា ២០២០នេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិបានថ្លែងថា៖បច្ចុប្បន្ននេះ ពាក់ព័ន្ធទៅនឹងផ្នែកច្បាប់ កម្ពុជា កំពុងតែជួបនូវបញ្ហាប្រឈមចំនួន២ ដែលធ្វើឲ្យការអនុវត្តច្បាប់ នៅមានកម្រិត។ដោយបញ្ហាទាំងពីរចំណុចខាងលើនោះ៖ទី១.ទាក់ទងនឹងមន្ត្រីអនុវត្តច្បាប់។ និងទី២.ទាក់ទងទៅនឹងពលរដ្ឋ។

    ដោយពាក់ព័ន្ធទៅនឹងមន្ត្រីអនុវត្តច្បាប់ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តទៀតថា៖កន្លងមកនេះដោយច្បាប់ចេញថ្មីៗច្រើន មន្ត្រីអនុវត្តច្បាប់ ដែលរួមមានមន្ត្រីតុលាការនិងសមត្ថកិច្ចដែលអនុវត្តច្បាប់នៅមិនទាន់ដឹងច្បាស់ពីច្បាប់ថ្មី ឬអាចហៅម្យ៉ាងទៀតថាដើរមិនទាន់ច្បាប់។និងចំណែកពាក់ព័ន្ធជាមួយប្រជាពលរដ្ឋវិញ គឺពួកគាត់នៅមិនទាន់ដឹងពីវិធានការច្បាប់ថ្មី ឬដឹងដែរ? តែពួកគាត់មួយចំនួនមិនអនុវត្តតាម។ជាក់ស្ដែងជាឧទាហរណ៍គឺ៖ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី តែម្តង។
 
      ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានថ្លែងបន្ថែមទៀតថា៖ បញ្ហាទាំងអស់ខាងលើនេះហើយ ដែលក្រសួងតែងធ្វើការរបណ្ដុះបណ្ដាលជាប្រចាំអំពីការយល់ដឹងពីច្បាប់ទូទាំងប្រទេស ទៅដល់មន្ត្រីតុលាការឬមន្ត្រីសមត្ថកិច្ចដែលពាក់ព័ន្ធអនុវត្តច្បាប់។ ហើយចំពោះការយល់ដឹងពីច្បាប់របស់ពលរដ្ឋ គឺទាមទារឲ្យមានការផ្សព្វផ្សាយបានទូលំទូលាយពីសមត្ថកិច្ចពាក់ព័ន្ធ។

       សូមបញ្ជាក់ថា៖សាលាឧទ្ធរណ៍បាត់ដំបង(ប្រចាំភូមិភាគ)គឺ៖មានទីតាំងស្ថិតនៅ "ផ្លូវក្រវ៉ាត់ក្រុង" ក្នុងភូមិសាស្ត្រសង្កាត់ព្រែកព្រះស្ដេច ក្រុង-ខេត្តបាត់ដំបង។សាលាឧទ្ធរណ៍ប្រចាំទិសនេះ មានខេត្តចំនួន៧ រួមមាន៖ ខេត្តបាត់ដំបង, បន្ទាយមានជ័យ, ឧត្តរមានជ័យ, សៀមរាប, ប៉ៃលិន, ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។

     ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានធ្វើការក្រើនរំលឹកទៅដល់មន្ត្រីជាន់ខ្ពស់ ដែលត្រូវតែងតាំងចូលកាន់មុខតំណែងថ្មី ក្នុងនោះ ឯកឧត្តម សម ប៊ុនថុន ជាប្រធាន សាលាឧទ្ធរណ៍បាត់ដំបង, ឯកឧត្តម នួន សាន ជាអគ្គព្រះរាជអាជ្ញានៃមហាអយ្យការ អមសាលាឧទ្ធរណ៍បាត់ដំបង  និង ឯកឧត្តម គឺ ប៊ុណ្ណារ៉ា ជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។ ក៏ដូចជាមន្ត្រីនៅក្រោមឱវាទទាំងអស់ ត្រូវតែបន្តអនុវត្តនូវអភិក្រមទាំង៥ របស់ សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យការងារយុត្តិធម៌នៅកម្ពុជា មានភាពល្អប្រសើរ រួមទាំងការខិតខំដោះស្រាយ នូវសំណុំរឿងដែលនៅសេសសល់ឲ្យអស់ ជាទីទំនុកចិត្តដល់ពលរដ្ឋក្នុងការងារស្វែងរកយុត្តិធម៌ ជូនដល់ពួកគាត់៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

 

 

 


អត្ថបទទាក់ទង