ព័ត៌មានទាន់ហេតុការណ៍
1. លទ្ធផលបោះឆ្នោតបឋមថ្មីបង្ហាញថា លោក ចូ បៃដិន កំពុងបន្តនាំមុខលោក ដូណាល់ ត្រាំ នៅតាមបណ្តារដ្ឋមួយចំនួន
2. លទ្ធផលបោះឆ្នោតបឋមថ្មីបង្ហាញថា លោក ចូ បៃដិន កំពុងនាំមុខលោក ដូណាល់ ត្រាំ វិញ
3. លទ្ធផលបោះឆ្នោតបឋមបង្ហាញថា លោក ដូណាល់ ត្រាំ កំពុងនាំមុខលោក ចូ បៃដិន
4. សម្ដេចតេជោ ហ៊ុន សែន ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ
5. ក្រសួងអប់រំប្រកាសបើកឲ្យដំណើរការសាលារៀនឡើងវិញក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី២វិច្ឆិកាទៅ
ចិនសងសឹកសហរដ្ឋអាម៉េរិកវិញ តាមរយៈការបញ្ជាឲ្យបិទអគ្គកុងស៊ុលអាម៉េរិកប្រចាំខេត្តស៊ីឈាន់
ថ្ងៃ សុក្រ ទី ២៤ ខែ កក្កដា ឆ្នាំ ២០២០
ចិន៖ ក្រសួងការបរទេសចិនបានអោយដឹងថា នៅថ្ងៃសុក្រនេះ ចិនបានចេញបញ្ជាឲ្យបិទអគ្គកុងស៊ុលអាម៉េរិកប្រចាំនៅទីក្រុងឆឹងទូ ខេត្តស៊ីឈាន់ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ។
ចំណាត់ការរបស់ចិនខាងលើនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងអាម៉េរិក ដែលបានបង្គាប់ឲ្យបិទស្ថានកុងស៊ុលចិនប្រចាំនៅទីក្រុងហូស្តុន រដ្ឋតិចសាស់ កាលពីថ្ងៃទី២១ ខែកក្កដាកន្លងមកនេះ ដែលភាគីអាម៉េរិកបានអះអាងថា គឺដើម្បីការពារកម្មសិទ្ធិបញ្ញា និងព័ត៌មានឯកជនរបស់ប្រជាជនអាម៉េរិក ពីការស៊ើបការណ៍ ឬលួចពីសំណាក់ប្រទេសចិន ។
យ៉ាងណាមិញ ខាងភាគីចិនចាត់ទុកថា ជាទង្វើមិនសមហេតុផល និងជាល្បែងនយោបាយរបស់លោក ដូណាល់ ត្រាំ នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២០ ៕
