ព័ត៌មានទាន់ហេតុការណ៍
 1. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៧២ម៉ឺននាក់ និងជាសះស្បើយជាង១២.៥លាននាក់  2. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  3. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  4. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  5. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា

ផ្លូវកៅស៊ូទើប និងធ្វើថ្មីរួចហើយបែរជាផុលខូចមួយចំនួនទៅវិញ នៅចំណុចខាងជើងវត្តសន្ទូច ពេលមានការរិះគន់ពីប្រជាពលរដ្ឋ និងសំណូមពរអាជ្ញាធរឃុំ ទើបឃើញមកជួលជុលឡើងវិញ
ថ្ងៃ សុក្រ ទី ២៤ ខែ កក្កដា ឆ្នាំ ២០២០

កំពង់ឆ្នាំង៖ ផ្លូវកៅស៊ូ២ជាន់១ខ្សែប្រវែង៣៥០០ម៉ែត្រ កសាងដោយក្រសួងអភិវឌ្ឍន៍ជនបទ ឆ្លងកាត់ភូមិសន្ទូច និងភូមិទ្រាត្បូង  ក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ត្រូវបានកសាងរួចរាល់ប្រមានណ៣,៤ខែមកហើយប្រជាពលរដ្ឋពិតជាអបអរសាទរខ្លាំងណាស់ ចំពោះសមិទ្ទផលថ្មីមួយនេះរប់ប្រមុខរាជរដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋនៅជនបទ ។

លោក នូ ខៀវ មេឃុំស្រែថ្មី នៅល្ងាចថ្ងៃទី២៣ ខែកក្កដា នេះបាននិយាយឲ្យដឹងថា៖ ផ្លូវកៅស៊ូថ្មី១ខ្សែនេះ  កសាងដោយក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាប្រភពថវិការបស់រាជរដ្ឋាភិបាល ហើយទើបនឹងកសាងរួចប្រមណ ៣,៤ខែ តែប៉ុណ្ណោះ ក៏ឃើញមានការផុលខូចខាតដោយកន្លែង ទើបលោកបានរយការណ៍ និងសំណូមពរដល់ក្រសួងមកជួយជួសជុលឡើងវិញ ។ ដូច្នេះតំណាងអោយអាជ្ញាធរឃុំ និងប្រជាពលរដ្ឋ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រសួងអភិវឌ្ឍន៍ជនបទ និងប្រមុខរាជរដ្ឋាភិបាល ដែលបានជួយកសាងផ្លូវដ៏ល្អមួយនេះ។

ដោយឡែក ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានលើកឡើងថា៖ គុណភាពផ្លូវមួយនេះ ដូចជាមិនល្អសោះ ព្រោះនៅចំណុចខាងជើងវត្តសន្ទូច ផ្លូវកៅស៊ូថ្មីនេះ បែរជាផុលខូចខាតទៅវិញរាប់រយម៉ែត្រ  ដែលពិនិត្យមើលជាក់ស្តែងពេលគេឈូសជួសជុលឡើងវិញ ពិនិត្យឃើញការដាក់ថ្ម និងចាក់កៅស៊ូគឺស្តើងៗតែប៉ុណ្ណោះ ទើបត្រូវខូចខាតយ៉ាងលឿនបែបនេះទៅវិញ ។

ដូច្នេះសូមក្រសួង ជួយធ្វើអធិការកិច្ចដល់ក្រុមការងារបច្ចេកទេស ជាអ្នកកសាងផ្លូវនេះផង ដើម្បីកុំឲ្យខូចឈ្មោះរបស់ក្រសួង ដែលខិតខំចំណាយថវិកាធ្វើដើម្បីប្រជាពលរដ្ឋ ។ ទាក់ទងនិងបញ្ហានេះដែរ កាល២,៣ថ្ងៃមុននេះ ប្រជាពលរដ្ឋ ក៏បានថតបង្ហោះតាមហ្វេស្បុគ រិះគន់និងសំណូមពរ ដល់ក្រសួងអភិវឌ្ឍន៍ជនបទ សុំជួយមកពិនិត្យ និងជួសជុលឡើងវិញផង ទើបនៅពញរឹកថ្ងៃទី២៣ ខែកក្កដា នេះគេឃើញគ្រឿងចក្ររបស់ក្រសួងមកជួសជុល  ។ ប៉ុន្តែទោះបីយ៉ាងណាប្រជាពលរដ្ឋ ក៏សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍បទ ដែលបានយកចិត្តទុកដាក់ជួយកសាង និងជួយជួសជុលផ្លូវកៅស៊ូនេះ ដែលមានការខូចខាត អោយបានល្អ និងរឹងមាំឡើងវិញ  ៕

ដោយ៖ សុក្ខារិន


អត្ថបទទាក់ទង