ព័ត៌មានទាន់ហេតុការណ៍
 1. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៧២ម៉ឺននាក់ និងជាសះស្បើយជាង១២.៥លាននាក់  2. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  3. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  4. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  5. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា

កូវីដ១៩៖ នាយករដ្ឋមន្ត្រីថៃសុំទោសជាសាធារណៈ ខណៈមានតម្រុយផ្ទុះការឆ្លងក្នុងសហគមន៍ជាថ្មី
ថ្ងៃ ពុធ ទី ១៥ ខែ កក្កដា ឆ្នាំ ២០២០

ថៃ៖ នាយករដ្ឋមន្ត្រីថៃបានប្រកាសសុំទោសជាសាធារណៈ ក្រោយពេលមានករណីចម្លងជំងឺកូវីដ១៩ ចំនួន២ ករណីថ្មី ដែលនាំឲ្យបារម្ភថា ប្រទេសនេះនឹងមានការចម្លងក្នុងសហគមន៍ជាថ្មី ក្រោយពេលដែលមានរយៈពេលជាង១ខែហើយ ដែលគ្មានការឆ្លងក្នុងសហគមន៍នោះ។

លោក ប្រាយុទ្ធ ចាន់អូចា ក្នុងកិច្ចប្រជុំស្តីពីស្ថានភាពកូវីដ១៩ កាលពីម្សិលមិញ បានឲ្យដឹងថា «ខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាទុកចិត្ត ហើយខ្ញុំសុំទោស សុំទោសសម្រាប់ប្រជាជនថៃទាំងអស់នេះ។ នេះគឺជាអ្វីពុំមានយូរមកហើយ» លោកបន្តថា «រឿងនេះមិនគួរកើតមានទេ»។

២ករណីថ្មីនេះគឺសំដៅលើកូនស្រីវ័យ៩ឆ្នាំម្នាក់ របស់មន្ត្រីទូតស៊ូដង់ នៅទីក្រុងបាងកក និងមន្ត្រីយោធាអេហ្ស៊ីប ដែលធ្វើការនៅរ៉ាក់យ៉ង ប្រទេសថៃ ដែលនាំឲ្យមានការបារម្ភពថា នឹងមានផ្ទុះការឆ្លងក្នុងសហគមន៍ជាថ្មី។ ក្មេងស្រីម្នាក់នេះបានឆ្លងកូវីដ១៩ នៅថ្ងៃជាមួយគ្នានឹងក្រុមគ្រួសារដែលបានមកពីស៊ូដង់ ហើយក្រុមគ្រួសារនេះត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកនៅខុនដូមួយ ក្នុងក្រុងបាងកក ក្រោយពេលក្មេងស្រីម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ អ្វីដែលសំខាន់នោះ មានរបាយការណ៍ពីសកម្មភាពរបស់អ្នកជំងឺទាំងនោះ នៅក្នុងក្រុងបាងកក និងខេត្តរ៉ាក់យ៉ង។

ប្រទេសថៃពេលនេះបានចាប់ផ្តើមពិនិត្យមើលបំរាមនានាឡើងវិញ រួមមានទាំងការអនុញ្ញាតឲ្យមន្ត្រីការទូតចូលប្រទេស ដែលធ្វើចត្តាឡីស័កនៅផ្ទះខ្លួនឯង ដោយមិនចាំបាច់ធ្វើនៅកន្លែងគ្រប់គ្រងដោយក្រសួងសុខាភិបាលជាដើម៕


អត្ថបទទាក់ទង