ព័ត៌មានទាន់ហេតុការណ៍
 1. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៧២ម៉ឺននាក់ និងជាសះស្បើយជាង១២.៥លាននាក់  2. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  3. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  4. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  5. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ រណាយន្តនៅតែជាឧបករណ៍ដែលបំផ្លិចបំផ្លាញធនធានធម្មជាតិ ការរឹបអូសមានការកើនឡើង បង្ហាញពីប្រសិទ្ធភាព នៃការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ
ថ្ងៃ អង្គារ ទី ១៤ ខែ កក្កដា ឆ្នាំ ២០២០

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា រណាយន្តនៅតែជាឧបករណ៍ដែលបំផ្លិចបំផ្លាញធនធានធម្មជាតិ ការរឹបអូសមានការកើនឡើង បង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ នៅក្នុងរយៈពេល ៦ខែ ឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាននិងមន្ត្រីនៃអង្គការដៃគូ រួមនឹងសហគមន៍តំបន់ការពារធម្មជាតិ ដែលបានចុះល្បាតទប់ស្កាត់​ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានរឹបអូសរណាយន្តចំនួន ២៣៦៩ គ្រឿង។ ក្នុងមួយឆ្នាំ ២០១៩ កន្លងទៅ រណាយន្តចំនួន ៣៤៩៤ គ្រឿងត្រូវបានដកហូតនិងរឹបអូសពីក្នុងតំបន់ការពារធម្មជាតិ។

ឯកឧត្តម បានបបន្ថែមថា ក្នុងកិច្ចសហការរវាងក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្នុងការការពារ និងអភិរក្សតំបន់ការពារធម្មជាតិ នៅក្នុងតំបន់ជួរភ្នំក្រវាញ ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកោះកុង ពោធិ៍សាត់ កំពង់ស្ពឺសរុបផ្ទៃដីអភិរក្សមានទំហំ ១,៤ លានហិកតា មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ នៅក្នុងរយៈពេល ១៨ ខែចុងក្រោយនេះ (ខែមករា ឆ្នាំ ២០១៩ ដល់ខែមិថុនា ឆ្នាំ ២០២០) បានរឹបអូសបានរណាយន្តចំនួន ១៩៥៤ គ្រឿង។ ការប្រើប្រាស់រណាយន្ត ក្នុងគោលបំណងទុច្ចរិតបំផ្លិចបំផ្លាញធនធានធម្មជាតិ គឺជាក្តីព្រួយបារម្ភមួយដែលចាំបាច់អាជ្ញាធរពាក់ព័ន្ធត្រូវចូលរួមចាត់វិធានការក្នុងគ្រប់គ្រងនិងរឹតបន្តឹងវិធានការលើការប្រើប្រាស់ ឬលក់ដូររណាយន្តឱ្យបានត្រឹមត្រូវបំផុត។

ឯកឧត្តម នេត្រ ភក្រ្តា មានប្រសាសន៍បញ្ជាក់បន្តថា មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានដែលជាមន្ត្រីនគរបាលយុត្តិធម៌បាននិងកំពុងបន្តត្រួតពិនិត្យ និងចាត់វិធាន ការក្តៅដកហូតយករណាយន្តដែលប្រជាពលរដ្ឋបានយកចូល និងប្រើប្រាស់ខុសច្បាប់ក្នងតំបន់ការពារធម្មជាតិ។ ក្នុងនាមក្រសួងបរិស្ថាន សូមស្នើសុំដល់បងប្អូនប្រជាពលរដ្ឋចូលរួមសហការផ្តល់ព័ត៌មានដល់សមត្ថកិច្ចមន្ត្រីឧទ្យានុរក្ស ក្នុងករណីឃើញមានការនាំយកនូវរណាយន្ត ឬការប្រើប្រាស់រណាយន្តខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិនានាដើម្បីមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថានចាត់វិធានច្បាប់ដកហូត និងពិនិត្យលើការអនុវត្តវិធានការច្បាប់បន្តលើករណីផ្សេងទៀត ។


អត្ថបទទាក់ទង