ព័ត៌មានទាន់ហេតុការណ៍
 1. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៧២ម៉ឺននាក់ និងជាសះស្បើយជាង១២.៥លាននាក់  2. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  3. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  4. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  5. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំផែនការសកម្មភាព និងការកំណត់ទិសដៅអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III)
ថ្ងៃ អង្គារ ទី ១៤ ខែ កក្កដា ឆ្នាំ ២០២០

នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំផែនការសកម្មភាព និងការកំណត់ទិសដៅអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ។

ក្នុងកិច្ចប្រជុំនេះ ឯ.ឧឧបនាយករដ្ឋមន្រ្តី ជាសុផារ៉ា បានអោយដឹងថា ក្នុងគំរោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣នេះ មាន5សមាសធាតុដែលត្រូវអនុវត្តគឺការបែងចែកដីសង្គមកិច្ច បញ្ហាចុះបញ្ជី ការរៀបចំដី កសិកម្មចិញ្ចឹមសត្វដាំដុះដែលគំរោងនេះនឹងបញ្ចប់នៅឆ្នាំ២០២៦ និងតម្រូវអោយមានកម្មវិធីច្បាស់លាស់ ដើម្បីអោយការអនុវត្តគំរោងមានប្រសិទ្ធិភាពឆាប់រហ័សនិងទាន់ពេលវេលា ។ ក្នុងគោលដៅនេះឯ.ឧ បានផ្តល់ការណែនាំដល់មន្រ្តីពាក់ពន័្ធត្រូវបំពេញការងារអោយបានម៉ត់ចត់ ក្នុងការអនុវត្តគំរោងទៅតាមដំណាក់កាលនិមួយៗស្របតាមនីតិវិធីនិងរៀបចំផែនការអោយបានច្បាស់លាស់ ព្យាយាមកែប្រែរាល់ភាពខ្វះចន្លោះនានា ជាពិសេសលើការងារចុះបញ្ជីដី ការរៀបចំដី និងការចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិចផងដែរ ដើម្បីផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារដែលត្រូវទទួលផលពីគំរោងនេះ។

ជាមួយនេះឯ.ឧឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីការងារជាច្រើនពាក់ព័ន្ធនឹងការអនុវត្តគំរោងដោយបានផ្តល់នូវគំនិតមតិយោបល់ ដល់សមាជិកនៃអង្គប្រជុំនិងបានជំរុញអោយមន្រ្តីជំនាញត្រូវតែខិតខំប្រឹងប្រែងអោយអស់ពីកំលាំងកាយចិត្ត ដើម្បីអនុវត្តគំរោងនេះអោយបានរួចរាល់ឆាប់រហ័សទាន់ពេលវេលាជៀសវាងកុំអោយមានការអូសបន្លាយ រឺមិនយកចិត្តទុកដាក់ធ្វែសប្រហែសក្នុងការបំពេញភារកិច្ចដែលនាំអោយការងារមានភាពយឺតយ៉ាវ រឺអសកម្មនោះឡើយ ដើម្បីអោយការអនុវត្តគំរោងមានប្រសិទ្ធិភាព បានទទួលជោគជ័យ និងជាកិត្តិយសរបស់មន្រ្តីខ្លួនឯងផង ជាកិត្តិយសរបស់ក្រសួងស្ថាប័នផង និងជាការបង្កើននូវជំនឿជឿជាក់ដល់ប្រជាពលរដ្ឋ ក្នុងសង្គមជាតិផងសំដៅផ្តល់ផលប្រយោជន៍និងបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។


អត្ថបទទាក់ទង