ព័ត៌មានទាន់ហេតុការណ៍
 1. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៧២ម៉ឺននាក់ និងជាសះស្បើយជាង១២.៥លាននាក់  2. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  3. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  4. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  5. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា

គ្រួសារជួបផលប៉ះពាល់ក្នុងពេលមានវិបត្តិកូវីដ១៩ ក្នុងក្រុងសៀមរាបទទួលអំណោយពីកាកបាទក្រហមកម្ពុជា
ថ្ងៃ អង្គារ ទី ១៤ ខែ កក្កដា ឆ្នាំ ២០២០

អំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ត្រូវបានឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរា នាំយកទៅចែកជូនបងប្អូនក្រុមគ្រួសារជួបផលប៉ះពាល់ក្នុងពេលមានវិបត្តិជម្ងឺកូវីដ១៩ ដោយផ្តោតចំពោះចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើ អ្នកផ្ទុកមេរោគអេដស៍ និង ជនពិការទីទ័លក្រ ចំនួន ៧៥គ្រួសា មកពី១២សង្កាត់ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ២០២០ នៅបរិវេណសាលាបឋមសិក្សា មុខនាគ សង្កាត់គោកចក ។

បន្ទាប់ពីកិច្ចស្វាគមន៍និងសេចក្តីរាយការណ៍របស់លោក នួន ពុទ្ធារ៉ា ប្រធានអនុសាខា ក្រុងសៀមរាបរួចមក មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិកាកសាខា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ ជាពិសេសក្នុងពេលដែលពិភពលោកកំពុងព្រួយបារម្ភ និងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ សម្ដេចបានយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះនៅមូលដ្ឋាន ព្រោះឥទ្ធិលជម្ងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរបស់បងប្អូនក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ សំខាន់ គ្រួសារចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើ អ្នកផ្ទុកមេរោគអេដស៍ និង ជនពិការទីទ័លក្រ ។

ឯកឧត្តមអ្នកឧកញ៉ា ក៏បានបញ្ជាក់ដែរថា អំណោយមនុស្សធម៌ទាំងអស់នេះ គ្រាន់តែអាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានមួយរយៈពេលខ្លី ក្នុងពេលដែលប្រទេសជាតិកំពុងជួបនូវវិបត្តិជម្ងឺកូវិដ១៩ ដែលធ្វើឲ្យមានផលប៉ះពាល់ក្នុងជីវភាពរបស់បងប្អូនជាគ្រួសារងាយរងគ្រោះ ។ ក្នុងនោះដែរឯកឧត្តមអ្នកឧកញ៉ា ក៏បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជម្ងឺកូវីដ១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងជាសកលលោកនាពេលនេះ ទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និង ត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយត្រូវធ្វើ អនាម័យសុខភាពឲ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និង ក្រុមគ្រួសារកុំឲ្យមានឆ្លងមេរោគកូវីដ១៩ ក៏ដូចក្នុងសហគម សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល និងអនុវត្តឲ្យបានតាមការណែនាំនិងវិធានការរបស់ក្រសួងសុខាភិបាល គឺត្រូវដុសលាងសម្អាតដៃជាប្រចាំដោយនិងទឹកសាប៊ូ អាល់កុល ឬជែល និង ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ។

ក្នុងនោះឯកឧត្តមអ្នកឧកញ៉ាក៏ បានធ្វើការក្រើនរំលឹកដល់បងប្អូនសុំកុំឲ្យចាញ់បោកមេខ្យល់ នាំយកកូនចៅខ្លួនទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ ដោយប្រទេសជិតខាងយើងពេលនេះ ក៏បានមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្កាទប់ស្កាត់ជម្ងឺកូវិដ១៩ផងដែរ ។ ម្យ៉ាងវិញទៀតចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីការពារអាយុជីវិតខ្លួនឯង នឹងក្រុមគ្រួសាររបស់ខ្លួន សំខាន់កាត់បន្ថយឲ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ និងធ្វើការអប់រំកូនចៅជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវយកចិត្តទុកដាក់ខ្ពស់អំពីសុខភាពរបស់កុមារតូចៗ កុំឲ្យមានកើតជម្ងឺគ្រុនឈាម គឺត្រូវធ្វើអនាម័យនៅជុំវិញលំនៅដ្ឋាន បំបាត់ទីជម្រក់មូសខ្លា ដោយរដូវភ្លៀងធ្លាក់បានមកដល់ហើយ សូមបងប្អូនរួសរាន់លើការងារបង្កបង្កើនផលធ្វើស្រែចម្ការឲ្យទាន់រដូវ និងដាំដុះដំណាំរួមផ្សំ ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមទៀតផង ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ អាវយឺត២ និងថវិកា៤ម៉ឺនរៀល ។ បន្ថែមលើនោះផងដែរ ព្រះអនុគណក្រុង និង មន្ត្រីសង្ឃក្នុងក្រុងសៀមរាប បានប្រទាននូវ ចានស្រាក់១យូ និង បច្ច័យ ចំនួន ១ម៉ឺនរៀលក្នុងមួយគ្រួសារ ។ ក្នុងនោះឯកឧត្តមអ្នកឧកញ៉ា ក៏បានឧបត្ថម្ភថវិកាដល់លោកគ្រូអ្នកគ្រួ ៨៨នាក់ ម្នាក់ៗ២ម៉ឺនរៀផងដែរ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប


អត្ថបទទាក់ទង