ព័ត៌មានទាន់ហេតុការណ៍
 1. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៧២ម៉ឺននាក់ និងជាសះស្បើយជាង១២.៥លាននាក់  2. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  3. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  4. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  5. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះពិនិត្យមើលស្ពានបេឡេថ្មីមួយខ្សែ ជាអំណោយសម្តេចក្រឡាហោម ស ខេង ដែលទើបសាងសង់រួចរាល់ ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង
ថ្ងៃ អង្គារ ទី ១៤ ខែ កក្កដា ឆ្នាំ ២០២០

 ស្ពានបេឡេថ្មីមួយខ្សែបន្ថែមទៀតផ្តល់ជូនដល់ស្រុកបាណន់ និងជាស្ពានដង្ហើមសេដ្ឋកិច្ច ដើម្បីតភ្ជាប់ទៅកាន់ស្រុកចំនួន៤សំខាន់ៗ របស់ខេត្តបាត់ដំបងនោះ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរហើយ ដោយនៅសេសសល់តែការសម្អាតជើងទេរនៃគល់ស្ពាននិងជំរាលផ្លូវតភ្ជាប់និងស្ពានតែប៉ុណ្ណោះ។នេះបើតាមការគូសបញ្ជាក់របស់មន្ត្រីជំនាញនៃ
មន្ទីរសាធារណការខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៤ខែកក្កដានេះ។ ក្នុងឱកាសដែល ឯកឧត្តមអភិបាលខេត្តបាត៎ដំបង ងួន រតនៈ អញ្ជើញចុះទៅពិនិត្យមើលពីវឌ្ឍនភាពនៃការសាងសង់ស្ពាននេះជាមួយនិងមន្ត្រីជំនាញនិងអាជ្ញាធរស្រុកបាណន់។

     ក្នុងការចុះពិនិត្យមើលនេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានណែនាំនិងសំណូមពរដល់លោកប្រធានមន្ទីរសាធារណការ ខេត្តបាត់ដំបង លោក ចាន់ សំបូរ ដែលអមដំណើរចុះទៅពិនិត្យមើលស្ពានបេឡេថ្មីមួយខ្សែនេះ ដោយជម្រុញឲ្យមន្ទីរពិភាក្សាជាមួយនិងក្រុមហ៊ុនដែលកំពុងអនុវត្តសាងសង់ស្ពាននេះ ត្រូវបន្តកែលម្អជើងទេរនិងជម្រាលស្ពានឲ្យបានល្អប្រសើរជាងនេះថែមទៀត។ ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឲ្យប្រធានមន្ទីរសាធារណការខេត្ត កែលម្អផ្លូវតភ្ជាប់ជាមួយក្បាលស្ពានឲ្យបានល្អប្រសើរ ដោយត្រូវចាក់ដី និងក្រាលក្រួសក្រហមលើកផ្លូវឲ្យស្មើនិងគល់ស្ពាន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរទៅមកខណៈពេលស្ពានបើកឲ្យប្រើប្រាស់ជាផ្លូវការនោះ។
           
      ស្ពានបេឡេថ្មីដែលទើបសាងសង់រួចរាល់នេះ គឺ៖ មានប្រវែង ១២៦ម៉ែត្រ និងទទឹង៤,២០ម៉ែត្រ បានចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី១០ ខែមីនាឆ្នាំ២០២០ដោយកងកម្លាំងវិស្វកម្មជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិសសរពក ជាប់និងព្រំប្រទល់ភូមិទួលធ្នង់ ឃុំកន្ទឺ១ ស្រុកបាណន់ នៃខេត្តបាត់ដំបង។
       ស្ពានបេឡេថ្មីមួយខ្សែដែលមានតម្លៃប្រមាណជា ២៧ម៉ឺនដុល្លារអាមេរិកនេះអាចផ្ទុកទម្ងន់ឆ្លងកាត់បានប្រមាណ១៥តោនក្រោយពីការសាងសង់រួចតាមបទដ្ឋានបច្ចេកទេសបានត្រឹមត្រូវ។នេះបើតាមការគូសបញ្ជាក់ពីអ្នកជំនាញកងវិស្វកម្ម ដែលបានស្ថាបនាកសាងស្ពាន នៅទីនេះកន្លងមក។

       កន្លងទៅថ្មីៗនេះឯកឧត្តមសន្តិបណ្ឌិត សុខ ផល បានចាត់ទុកស្ពានដែកបេឡេថ្មីមួយខ្សែនេះ ពិតជាផ្តល់នូវសារៈប្រយោជន៍យ៉ាងសំខាន់ ដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងស្រុកបាណន់ផ្ទាល់។ ជាពិសេស បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងឃំុកន្ទឺ១នេះតែម្តង។ដែលកន្លងមកបងប្អូនតែងតែគាំទ្រនូវគោលនយោយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា រហូតមក។

      ឯកឧត្តមសន្តិបណ្ឌិត សុខ ផល បានចាត់ទុកថា៖ការផ្តល់ នូវ ស្ពានបេឡេថ្មីបន្ថែមមួយខ្សែទៀតនេះនិងផ្តល់នូវផ្លូវដង្ហើមសេដ្ឋកិច្ច វាជាសរសៃឈាមក្នុងការតភ្ជាប់ទៅកាន់បណ្តាស្រុកសំខាន់ៗចំនួន៤ រួមមាន៖ ស្រុកសង្កែ, បាណន់, គាស់ក្រឡ និង ស្រុកសំឡូត ជាដើម...។ ហើយស្ពានបេឡេថ្មីមួយខ្សែនេះ គឺជាការឆ្លើយតបទៅនិងសំណូមពរដោយទទូចពីប្រជាពលរដ្ឋរស់នៅក្នុងភូមិឃុំខាងលើ ដែលចង់បានស្ពាន ដើម្បីងាយស្រួលឆ្លងកាត់ក្នុងការដឹកកសិផលកសិកម្មទៅកាន់ទីផ្សារនានា។ហើយ
ក្នុងនោះសម្តេចក៏បានទទួលយកសំណើរទាំងនេះដើម្បីរិះរកលទ្ធភាពជួយដល់បងប្អូន និងដើម្បីឆ្លើយតបពីតម្រូវការចាំបាច់ជាក់ស្តែងនូវក្នុងការជួយដល់បងប្អូននៅក្នុងឃុំ ក៏ដូចជាប្រជាពលរដ្ឋស្រុកបាណន់ទាំងមូលផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

 

 


អត្ថបទទាក់ទង