ព័ត៌មានទាន់ហេតុការណ៍
 1. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៧២ម៉ឺននាក់ និងជាសះស្បើយជាង១២.៥លាននាក់  2. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  3. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  4. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  5. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា

រដ្ឋមន្ត្រីក្រសួងផែនការ បញ្ជាឱ្យមន្ត្រីក្រោមបង្គាប់ អនុវត្តកាតព្វកិច្ចធានាគុណភាពទិន្នន័យ និងតម្លាភាពជូនគ្រួសារក្រីក្រ ដើម្បីទទួលបានសាច់ប្រាក់ឧបត្ថម្ភ
ថ្ងៃ អង្គារ ទី ១៤ ខែ កក្កដា ឆ្នាំ ២០២០

 

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានដាក់បទបញ្ជាដល់ប្រធានមន្ទីរផែនការរាជធានី ខេត្ត ក្រុងទូទាំងប្រទេស ឱ្យអនុវត្តកាតព្វកិច្ចមួយចំនួនជាចាំបាច់ ដើម្បីធានាបាននូវគុណភាពទិន្នន័យ និងតម្លាភាព ជូនគ្រួសារក្រីក្រ ដើម្បីឱ្យពួកគាត់ទទួលបានសាច់ប្រាក់ ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលកម្ពុជា។ បើតាមសេចក្តីណែនាំ របស់ក្រសួងផែនការ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងផែនការ បានដាក់បទបញ្ជាដល់ប្រធានមន្ទីរផែនការរាជធានី ខេត្ត ក្រុងទូទាំងប្រទេស ឲ្យអនុវត្តកាតព្វកិច្ចមួយចំនួន រួមមាន៖

 

* សហការជិតស្និទ្ធជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ សម្រាប់ផ្តល់ការណែនាំពីនីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំក្នុងអំឡុងពេលប្រយុទ្ធជំងឺកូវីដ-១៩។
* សហការ និងចុះដល់មូលដ្ឋាន ជាពិសេស ឃុំ សង្កាត់ ដើម្បីណែនាំដល់គ្រួសារដែលកំពុងប្រើបណ្ណសមធម៌ដែលហួសសុពលភាព។
* សហការ និងចុះដល់មូលដ្ឋាន ជាពិសេស ឃុំ សង្កាត់ ដើម្បីណែនាំ និង ដកបណ្ណសមធម៌មានជីវភាពប្រសើរ។
* សហការ និងចុះដល់មូលដ្ឋាន ឃុំ សង្កាត់ ដើម្បីណែនាំ និងពិនិត្យការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រដែលនៅពុំទាន់មានបណ្ណសមធម៌។
* សហការ និងចុះដល់មូលដ្ឋានដោះស្រាយភាពមិនប្រក្រតី និងការតវ៉ានានា៕

 

 


អត្ថបទទាក់ទង