ព័ត៌មានទាន់ហេតុការណ៍
 1. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៧២ម៉ឺននាក់ និងជាសះស្បើយជាង១២.៥លាននាក់  2. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  3. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  4. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  5. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា

កូនឈើជាង៥ពាន់ដើមត្រូវបានដាំនៅតាមដងផ្លូវសំខាន់ៗក្នុងស្រុកក្រឡាញ់
ថ្ងៃ ច័ន្ទ ទី ១៣ ខែ កក្កដា ឆ្នាំ ២០២០

កូនឈើ ក្ងោក លឿងរាជ ឥន្ទនេល រាំង និងឈើទាល  ចំនួន៥ពាន់៥០០ដើម ទទួលបានការជួយឧបត្ថម្ភពីអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើស្រុកក្រឡាញ់ ត្រូវបានរដ្ឋបាលស្រុកក្រឡាញ់រៀបចំដាំ តាមដងផ្លូវចំនួន៤គោលដៅសំខាន់ៗក្នុងស្រុក សរុបប្រវែងផ្លូវទាំងអស់ជាង២០គ.ម តាមរយៈការបើកយុទ្ឋនាការ ដាំដើមឈើចំនួន៥៥០០ដើម ក្រោមប្រធានបទ ក្រឡាញ់ស្រុកខ្ញុំពណ៌បៃតង ។ពិធីដាំកូនឈើត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២០ ក្រោមការចូលរួមពីអភិបាលនៃគណៈអភិបាលស្រុក មន្ត្រីរដ្ឋបាលសាលាស្រុក អាជ្ញាធរភូមិឃុំ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សហភាពយុវជនកម្ពុជាស្រុក យុវជនកាកបាទក្រហមយុវជនកាយរិទ្ឋ និងបងប្អូនប្រជាពលរដ្ឋ សរុបចំនួន១២០០នាក់ បានចូលរួមដាំ។
លោកស្រី ម៉ននី រង្សី អភិបាលស្រុកក្រឡាញ់មានប្រសាសន៍ថា៖ យុទ្ឋនាការដាំកូនឈើនេះ ជាយុទ្ឋនាការលើកដំបូង អាចនិយាយបានថាជាដំណាក់កាលទី១ដែលរដ្ឋបាលស្រុកបានរៀបចំឡើងដើម្បីដាំឈើនៅតាមដងផ្លូវចំនួន៤ខ្សែនិងដាំព្រៃលិចទឹកនៅឃុំស្រណាលនិងឃុំសំបួរផងដែរ។សម្រាប់ដំណាក់កាលទី២នឹងធ្វើឡើងនៅឆ្នាំ២០២១ ដែលនឹងដាំតាមព្រំប្រទល់ជុំវិញស្រុក និងដំណាក់កាលទី៣នឹងរៀបចំនៅឆ្នាំ២០២២ដែលនឹងដាំតាមដងផ្លូវក្នុងឃុំទាំង១០ព្រមទាំងព្រៃលិចទឹកនៃស្រុកក្រឡាញ់ផងដែរ។លោកស្រី អភិបាលស្រុក បន្តទៀតថា៖ ព្រៃឈើមានតួនាទីសំខាន់ ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី និង ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស ។ដើមឈើនិង ព្រៃឈើ ជាសម្បត្តិធម្មជាតិដ៏មានតម្លៃបំផុត និង ជាអាយុជីវិតមនុស្ស និងសត្វ និង បានផ្តល់នូវពហុប្រយោជន៍ មិនអាចប៉ាន់ប្រមាណបានដល់មនុស្សជាតិ  មានតម្លៃខាងសេដ្ឋកិច្ច និង សង្គមជាតិ ជាពិសេសជួយរក្សានូវលំនឹងបរិស្ថានធម្មជាតិ និង ធ្វើឲ្យធាតុអាកាសមានភាពកាន់តែល្អប្រសើរ និង រក្សានិយ័តភាពប្រភពទឹក ការ ពារទីជម្រាល និង ជីវចម្រុះ សំខាន់ទៀតនោះព្រៃឈើមានការទំនាក់ទំនងច្រើនទៅនឹងវិស័យកសិកម្ម ។  លោកស្រី ម៉ននី រង្សី បានជម្រុញនិងណែនាំដល់ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ សិស្សានុសិស្ស និង ប្រជាពលរដ្ឋទាំងអស់ចូលរួមចូលរួមថែទាំកូន ឈើដែលបានដាំហើយ ព្រមទាំងបានថ្លែងកោតសរសើរចំពោះទឹកចិត្តចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងស្រុកក្រឡាញ់ ទាំងអស់ដែលបានលះបង់ទាំងកម្លាំងកាយចិត្តចូលរួមសហការយ៉ាងសកម្មនិងដោយពេញចិត្តនូវយុទ្ឋនាការដាំកូនឈើនាពេលនេះ ហើយតាមរយៈយុទ្ឋនាការដាំកូនឈើនេះដែរ អាជ្ញាធរស្រុកសង្ឃឹមថា នៅបួនប្រាំឆ្នាំខាងមុខទៀត តាមដងផ្លូវនៃស្រុកក្រឡាញ់ពេញទៅដោយដើឈើ នឹងទទួលបានពណ៌បៃតងស្រស់ ដែលគេហៅថារុក្ខវិថី អមទៅដោយរុក្ខជាតិចម្រុះពណ៌៕


អត្ថបទទាក់ទង