ព័ត៌មានទាន់ហេតុការណ៍
 1. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៧២ម៉ឺននាក់ និងជាសះស្បើយជាង១២.៥លាននាក់  2. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  3. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  4. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  5. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា

សហរដ្ឋអាម៉េរិកកំពុងពិចារណាយ៉ាងប្រុងប្រយ័ត្ន លើវិធានការតបតច្បាប់សន្តិសុខជាតិថ្មី ដែលចិនអនុម័តឲ្យប្រើនៅទីក្រុងហុងកុង
ថ្ងៃ ច័ន្ទ ទី ១៣ ខែ កក្កដា ឆ្នាំ ២០២០

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកកំពុងពិចារណាលើជម្រើស ក្នុងការឆ្លើយតបទៅកាន់ចិន ពាក់ព័ន្ធនឹងសំណុំរឿងទីក្រុងហុងកុង ស្របពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងជួបភាពតានតឹងខ្លាំង នេះបើតាមសារព័ត៌មានរ៉យទ័រនៅ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ។

ប្រភពបានឱ្យដឹងថា វិធានការដែលកំពុងស្ថិតក្រោមការពិចារណារបស់សេតវិមាន ក្នុងនោះរួមមានទាំងការដាក់ទណ្ឌកម្មលើក្រុមមន្ត្រីចិន ក៏ដូចជាប្រឆាំងនឹងផលិតផលផលិតនៅក្នុងទីក្រុងហុងកុង ត្រូវបានក្រុមអ្នកជំនាញមើលឃើញថា អាចនឹងជះឥទ្ធិពលតិចតួចប៉ុណ្ណោះ ដល់ការធ្វើសមារណកម្មនយោបាយ និងប្រព័ន្ធសន្តិសុខរបស់ទីក្រុងហុងកុង ដោយប្រទេសចិន ។

សូមរំលឹកផងដែរថា ក្រុមមន្ត្រីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន បានពិភាក្សាគ្នាលើសំណុំរឿងទីក្រុងហុងកុង និងគ្រោងបើកកិច្ចពិភាក្សាជាថ្មីម្ដងទៀតនៅក្នុងសប្ដាហ៍នេះ ហើយពួកគេអាចនឹងប្រកាសដាក់ទណ្ឌកម្ម ឬវិធានការនានាផងដែរ ។ ប៉ុន្តែប្រទេសចិនក៏ធ្លាប់បានព្រមានជាច្រើនលើករួចហើយថា ទីក្រុងប៉េកាំងត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការឆ្លើយតបវិញ ៕


អត្ថបទទាក់ទង