ព័ត៌មានទាន់ហេតុការណ៍
 1. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៧២ម៉ឺននាក់ និងជាសះស្បើយជាង១២.៥លាននាក់  2. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  3. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  4. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  5. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា

ប្រធានសភាតំណាងរាស្រ្តអាម៉េរិកចោទលោក ដូណាល់ ត្រាំ ថា កំពុងធ្វើរឿង ស្មុគស្មាញជាមួយនឹងសុខភាពកុមារ ជុំវិញការជំរុញឱ្យបើកសាលារៀនឡើងវិញ
ថ្ងៃ ច័ន្ទ ទី ១៣ ខែ កក្កដា ឆ្នាំ ២០២០

សហរដ្ឋអាម៉េរិក៖ ប្រធានសភាតំណាងរាស្រ្តអាម៉េរិកលោកស្រី ណាន់ស៊ី ភែលឡូស៊ី បានចោទប្រកាន់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ថា កំពុងធ្វើរឿងស្មុគស្មាញជាមួយនឹងសុខភាពរបស់កុមារ ដោយលោកស្រីបញ្ជាក់ថា គោលការណ៍ណែនាំរបស់សហព័ន្ធស្តីពីការបើកសាលារៀនឡើងវិញ ចំពេលមានការផ្ទុះឡើងនៃវីរុស COVID-19 គួរតែមានជាចាំបាច់ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ។

ជាមួយគ្នានេះ លោកស្រី ណាន់ស៊ី ភែលឡូស៊ី បាននិយាយថា លោកប្រធានាធិបតី និងរដ្ឋបាលរបស់លោក កំពុងធ្វើឱ្យមានភាពរញ៉េរញ៉ៃជាមួយនឹងសុខភាពរបស់កុមារៗរបស់ពួកយើង... យើងទាំងអស់គ្នាចង់ឱ្យកូនៗរបស់យើងត្រលប់ទៅសាលារៀនវិញ ទាំងឱពុកម្តាយ និងទាំងកូនៗ ប៉ុន្តែពួកគេត្រូវត្រឡប់ទៅវិញដោយមានសុវត្ថិភាព ។

ការកត់សម្គាល់បែបនេះរបស់លោកស្រី ភែលឡូស៊ី ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន បាននិយាយវាយប្រហារអង្គភាព CDC ដែលជាទីភ្នាក់ងារប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់សហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងគោលការណ៍ណែនាំនៃការបើកសាលារៀនឡើងវិញ ដែលរូបលោកបានបញ្ជាក់ថា មានភាពតឹងរឹង ចំណាយប្រាក់ច្រើន និងគ្មានប្រសិទ្ធភាព៕


អត្ថបទទាក់ទង