ព័ត៌មានទាន់ហេតុការណ៍
 1. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៧២ម៉ឺននាក់ និងជាសះស្បើយជាង១២.៥លាននាក់  2. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  3. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  4. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  5. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា

Tottenham Hotspur កម្ទេចកាំភ្លើង Arsenal យក៣ពិន្ទុ ក្នុងសប្ដាហ៍ទី៣៥ នៃ English Premier League
ថ្ងៃ ច័ន្ទ ទី ១៣ ខែ កក្កដា ឆ្នាំ ២០២០

ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានយកឈ្នះក្រុមកាំភ្លើងធំ Arsenal ក្នុងលទ្ធផល ២-១ នៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League សប្ដាហ៍ទី៣៥ កាលពីយប់មិញ ។

ចាប់ផ្តើមការប្រកួតក្រុម Arsenal បានដាក់សម្ពាធទៅលើក្រុម spur ដោយបើកការនាំមុខមុន ១គ្រាប់ រកបានដោយកីឡាករ Alexandre Lacazette នៅនាទី១៦ ដោយមិនបង្អង់យូរ Heung-Min Son កីឡារបស់ក្រុម spur រកបានមួយគ្រាប់តាមស្មើវិញ នៅនាទី១៩ លទ្ធផល១ទល់១នេះបានរក្សាដល់បញ្ចប់តង់ទី១ ។ លុះចូលដល់តង់ទី២ ការប្រឈមមុខរវាងក្រុមទាំងពីរ កាន់តែតឹងតែង រហូតដល់នាទី៨១ កីឡាករ Toby Alderweireld បានទាត់បំប៉ោងសំណាញ់ទីទៅក្រុម Arsenal បន្ថែមគ្រាប់ទី២ អោយក្រុមមាន់ខ្នាយមាស ។

លទ្ធផលនេះបានរក្សាដល់ចប់ការប្រកួតពេញ៩០នាទី ក្រុមមាន់ខ្នាយមាស បានយកឈ្នះ Arsenal ២-១ ឡើងទៅឈរលេខរៀងទី៨ ដោយ Arsenal ធ្លាក់មកលេខរៀងទី៩ វិញ ។

សូមបញ្ជាក់ថា សម្រាប់សប្តាហ៍ទី៣៦ ក្នុងការប្រកួតក្របខ័ណ្ឌ English Premier League ក្រុម Tottenham Hotspur បើកពហុកីឡដ្ឋានរបស់ខ្លួនទទួលភ្ញៀវ សារិកាព្រៃ Newcastle រីឯ ក្រុមកាំភ្លើងធំ Arsenal ទទួលភ្ញៀវ ហង្សក្រហម Liverpool ៕

 


អត្ថបទទាក់ទង