ព័ត៌មានទាន់ហេតុការណ៍
 1. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៧២ម៉ឺននាក់ និងជាសះស្បើយជាង១២.៥លាននាក់  2. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  3. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  4. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  5. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា

ការបរាជ័យរបស់ Leicester និង Chelsea ជាឱកាសសម្រាប់ Man Utd ស្វែងរកកៅអី UEFA Champion League រដូវកាលក្រោយ
ថ្ងៃ ច័ន្ទ ទី ១៣ ខែ កក្កដា ឆ្នាំ ២០២០

ក្រុម Leicester City បានបរាជ័យក្រោមថ្វីជើងក្រុម Bournemouth ក្នុងលទ្ធផល ៤-១ ឯណោះក្នុងការប្រកួត Premier League សប្ដាហ៍ទី៣៥ នៅយប់មិញ ខណៈតោខៀវ Chelsea ក៏បានបរាជ័យក្រោមថ្វីជើង Sheffield  United ផងដែរ ។

លោក Rodgers និយាយថាតាំងពីបើករដូវកាលវិញ លេងមិនបានល្អនោះទេ ក្នុងចំណោម៦ប្រកួត ឈ្នះ១ ស្មើរ៣ ចាញ់២ លទ្ធផលប្រឈមនឹងការធ្លាក់ចេញពីតំបន់ Top4 ថែមទៀត ។

ចំនែកឯ Chelsea ក៏មិនខុសគ្នាទេ ឱកាសនេះបានធ្វើអោយ Manchester United អាចឡើងមកកាន់លេខ៣វិញ ប្រសិនបើយកបាន៣ពិន្ទុពីក្រុម Southampton នៅម៉ោង២រំលងអាធ្រាត្រយប់នេះ ។ ហើយ Chelsea ធ្លាក់មកលេខ៤ និង Leicester City ធ្លាក់ដល់លេខ៥វិញ ៕


អត្ថបទទាក់ទង