ព័ត៌មានទាន់ហេតុការណ៍
 1. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៧២ម៉ឺននាក់ និងជាសះស្បើយជាង១២.៥លាននាក់  2. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  3. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  4. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  5. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា

អនុប្រធានសហព័ន្ធកីឡា តេក្វាន់ដូ W T ទទួលបន្ទុកបច្ចេកទេស បញ្ជាក់ថា ការប្រកួតតាមអនឡាញ លើកទី៣ មានការចូលរួមច្រើនជាង២លើកកន្លងទៅ
ថ្ងៃ ច័ន្ទ ទី ១៣ ខែ កក្កដា ឆ្នាំ ២០២០

អនុប្រធានសហព័ន្ធកីឡា តេក្វាន់ដូ W T ទទួលបន្ទុកបច្ចេកទេស លោក ហែម សំណាង បញ្ជាក់ថា ការប្រកួតមេគុន តាមអនឡាញ លើកទី៣ មានការចូលរួមច្រើនជាង២លើកកន្លងទៅ នៅសាលបណ្ឌិតសភា តេក្វាន់ដូកម្ពុជា នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។
លោក ហែម សំណាង បន្ថែមថា ការប្រកួតជារៀងរាល់ខែ ធ្វើឡើងដើម្បីពង្រឹងសមត្ថភាព កីឡាករ-កីឡាការិនី ហ្វឹកហាត់តាមផ្ទះ ឲ្យកាន់ខ្លាំងឡើងថែមទៀត ជាពិសេសត្រៀមការប្រកួតថ្នាក់ជាតិណាពេលខាងមុខ ។

ចំពោះការប្រកួតមេគុន តាមអនឡាញលើកទី៣នេះ មានពីក្លិបចំនួន៦ មកពីខេត្តចំនួន៣ គឺខេត្តបាត់ដំបង ប៉ោយប៉ែត និងរាជធានីភ្នំពេញ និងមានកីឡាករ-កីឡាការិនីចូលរួមសរុបចំនួន២៦ ។ លោកអនុប្រធានបច្ចេកទេសរូបនេះ បន្តថា សម្រាប់លើកទី៣នេះ កីឡាករ កីឡាការិនីមកបណ្តាក្លិបនានា មានការចូលរួមកើនឡើងជាង២លើកកន្លងទៅ ។

ដោយឡែកកញ្ញា ស៊ីម រចនា ជាអាជ្ញាកណ្តាលកាត់សេចក្តី បានឲ្យដឹងថា ការផ្តល់ពិន្ទុតាមអនឡាញវាមានការពិបាកបន្តិចបន្តួច ដោយសារវីដេអូដែលលោកគ្រូ អ្នកគ្រូតាមបណ្តាក្លិបថតមក មិនច្បាស់ ដាច់ដៃ ដាច់ជើងខ្លះៗ រូបភាពខ្លះឆ្ងាយ ធ្វើឲ្យគណកម្មការពិបាក ។ កញ្ញាបន្ថែមទៀតថា ការផ្តល់ពិន្ទុសម្រាប់ខែទី៣នេះ កម្រិតនៃរូបភាព និងសិទ្ធផលមានការកើនឡើង និងការចូលរួមច្រើនជាងមុន។

សូមបញ្ជាក់ថា ការប្រកួត កីឡាតេក្វាន់ដូ W T មេគុនតាមអនឡាញ សហព័ន្ធធ្វើជារៀងរាល់មួយខែម្តង តាមកម្រិតខ្សែក្រវ៉ាត់ គឺចាប់ខ្សែក្រវ៉ាត់លឿង ដល់ខ្មៅ ដើម្បីពង្រឹងសមត្ថភាព អត្តពលិកតាមបណ្តាក្លិប និងសមាគមរាជធានី-ខេត្ត-ក្រុង ដែលជាសមាជិករបស់សហព័ន្ធកីឡាតេក្វាន់ដូ W T អោយមានសកម្មភាពឡើងវិញ ត្រៀមការប្រកួតថ្នាក់ជាតិ និងការប្រកួតនានា ៕


អត្ថបទទាក់ទង