ព័ត៌មានទាន់ហេតុការណ៍
 1. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៧២ម៉ឺននាក់ និងជាសះស្បើយជាង១២.៥លាននាក់  2. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  3. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  4. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  5. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា

មនុស្ស២១នាក់របួស ក្នុងហេតុការណ៍ឆេះនាវាដឹកយន្តហោះចម្បាំងមួយគ្រឿងនៅសហរដ្ឋអាម៉េរិក
ថ្ងៃ ច័ន្ទ ទី ១៣ ខែ កក្កដា ឆ្នាំ ២០២០

សហរដ្ឋអាម៉េរិក៖ យ៉ាងហោចណាស់មានមនុស្ស២១នាក់បានទទួលរងរបួស បន្ទាប់ពីនាវាដឹកយន្តហោះចម្បាំងមួយគ្រឿងរបស់កងទ័ពជើងអាម៉េរិក ដែលស្ថិតនៅមូលដ្ឋានទ័ពជើងទឹកទីក្រុង San Diego ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានអគ្គីភ័យឆាបឆេះ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ។

នាវាដឹកយន្តហោះចម្បាំងមានឈ្មោះថា USS Bonhomme Richard ត្រូវបានអគ្គិភ័យលេបត្របាក់ ខណៈនាវិកសរុប១៦០នាក់កំពុងស្ថិតនៅលើនោះ ។ ក្នុងចំណោមអ្នករងរបួសទាំង២១នាក់នេះ ក្នុងនោះ១៧នាក់ជានាវិក និង ០៤នាក់ទៀតជាជនស៊ីវិល ហើយពួកគេទាំងអស់មិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ ។

សម្រាប់ការឆាបឆេះនេះដែរ បានកើតឡើងអំឡុងពេលដែលនាវាដឹកយន្តហោះចម្បាំង USS Bonhomme Richard កំពុងស្ថិតនៅក្នុងការ Upgrade សមត្ថភាព ដើម្បីឲ្យវាអាចផ្ទុកនាវិករហូតដល់ទៅ១ពាន់នាក់ ៕


អត្ថបទទាក់ទង