ព័ត៌មានទាន់ហេតុការណ៍
 1. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៧២ម៉ឺននាក់ និងជាសះស្បើយជាង១២.៥លាននាក់  2. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  3. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  4. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  5. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា

កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ១៥នាក់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០
ថ្ងៃ អាទិត្យ ទី ១២ ខែ កក្កដា ឆ្នាំ ២០២០

ក្រសួងសុខាភិបាល៖ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថាបានរកឃើញអ្នកមានផ្ទុកវីរុសកូវីដ១៩ ថ្មី ចំនួន ១៥នាក់។ ក្រសួងសុខាភិបាលបានបញ្ចាក់ថា អ្នកឆ្លងជំងឺ សុទ្ធតែជាបុរសខ្មែរជាអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី បន្តជើងហោះហើរ ពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧:២៥នាទីល្ងាច។ បច្ចុប្បន្ននេះ អ្នកជំងឺទាំង ១៥នាក់ខាងលើនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានប្រកាសដែរថា អ្នកដំណើរចំនួន ៧៩នាក់ ផ្សេងទៀត ដែលជិះយន្តហោះមកជាមួយ មានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ប៉ុន្តែត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជំពូរវ័ន្តក្នុងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា រហូតដល់ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩សរុប ១៥៦នាក់។ ក្នុងនោះ ១៣៣នាក់ បានព្យាបាលជាសះស្បើយ ហើយ ២៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ៕ធ.ដ

 


អត្ថបទទាក់ទង