ព័ត៌មានទាន់ហេតុការណ៍
 1. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៧២ម៉ឺននាក់ និងជាសះស្បើយជាង១២.៥លាននាក់  2. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  3. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  4. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  5. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា

សហព័ន្ធកីឡាប៉េតង់កម្ពុជា ចាប់ផ្តើមរឹតបន្តឹងផ្ទៃក្នុង ដើម្បីសម្រួចទិសដៅត្រៀមដណ្តើមមេដាយ ស៊ីហ្គេមនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍ ទី ០៩ ខែ កក្កដា ឆ្នាំ ២០២០

ភ្នំពេញ៖ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ចាប់ផ្តើមរឹតបន្តឹងផ្ទៃក្នុង ដើម្បីជំរុញការអភិវឌ្ឍឲ្យកាន់តែខ្លាំង និងសម្រួចទិសដៅដើម្បីដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមការបង្ហើបអោយដឹងពីឯកឧត្តម ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ក្រោយបញ្ចប់កិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ដឆ្នាំ២០២០ និងសម្ពោធទីស្នាក់ការរបស់សហព័ន្ធនៅក្នុងពហុកីឡដ្ឋានជាតិ កាលពីល្ងាចថ្ងៃទី០៨ ខែកក្កដាម្សិលមិញ ។

ឯកឧត្តម សុខ សប្បាយណា អគ្គលេខាធិការសហព័ន្ធបានលើកឡើងថា ចំពោះកំណែទម្រង់គ្រូបង្វឹក នឹងត្រូវបែងចែកជា ៣កម្រិត ទី១-គ្រូកម្រិត-A និងទី២-គ្រូបង្វឹកកម្រិត-B ដែលជាគ្រូក្របខណ្ឌថ្នាក់ជាតិ។ រីឯទី៣-គ្រូបង្វឹកកម្រិត-C ជាគ្រូក្របខណ្ឌថ្នាក់ក្រោមជាតិ។ ប៉ុន្ដែត្រូវឆ្លងកាត់ការប្រឡង និងមានលិខិតសម្គាល់ត្រឹមត្រូវ ទើបអាចស្នើសុំក្របខណ្ឌគ្រូបង្វឹកទាំង ៣កម្រិតខាងលើបាន។

ដោយឡែកក្រុមជម្រើសជាតិវិញ ត្រូវបែងចែកជា ៣ផ្នែកដូចគ្នា ទី១-ក្រុមជម្រើសជាតិថ្នាល ទី២-ក្រុមជម្រើសជាតិយុវជន និងទី៣-ក្រុមជម្រើសជាតិបុរស និងនារី ដោយរក្សាសមាសភាពសរុប ៥១នាក់ដដែល គ្រាន់តែបន្ថែមផ្នែកជម្រើសជាតិយុវជន។ ការបែងចែកបែបនេះ ព្រោះសហព័ន្ធចង់ពង្រឹងប្រសិទ្ធភាពអភិវឌ្ឍន៍ និងសមត្ថភាពកីឡាករ-កីឡាការិនី មុនឆ្លងពីកម្រិតថ្នាល ទៅកម្រិតយុវជន និងពីកម្រិតយុវជន ទៅក្រុមធំ ។

ឯកឧត្តម ស សុខា បានវាយតម្តៃខ្ពស់ចំពោះការងារកន្លងមកដែលសហព័ន្ធសម្រេចបានកាលពីឆ្នាំ២០១៩ ជាពិសេសចំពោះការរៀបចំ ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាវាយប៉ូល និងប៉េតង់យុវជន និងស្រ្តី ដោយមាន៤៩ប្រទេសបានចូលរួម ។ ឯកឧត្តមប្រធាន បានបន្តថា សម្រាប់ទិសដៅឆ្នាំ២០២០ សហព័ន្ធបានសម្រេចកែតម្រូវលក្ខន្តិកៈមួយចំនួន ដើម្បីជួយសម្របសម្រួលក្នុងការបំពេញការងារ អោយមានភាពងាយស្រួល ដោយសារលក្ខន្តិកៈ មួយចំនួនមានទិដ្ឋភាពយូអង្វែងមកហើយដូច្នេះយើងត្រូវកែតម្រូវបច្ចុប្បន្នភាព ហើយក្នុងនោះសមាជិកប្រតិបត្តិរបស់សហព័ន្ធទាំងអស់ បានឯកភាព អនុម័ត យល់ព្រមកែទម្រង់១០០ ភាគរយ ដោយយើងត្រូវកែតែពាក្យពេជ្យបន្តិចបន្តួចដើម្បីអោយសមពេលបច្ចុប្បន្នភាព។

សូមបញ្ជាក់ថា សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានធ្វើកំណែទម្រង់យ៉ាងមឹងមាត់ ដូចជាកែទម្រង់លើហេដ្ឋារចនាសម្ព័ន្ធ គ្រូបង្វឹក កីឡាករ កីឡាការិនី ចៅក្រមអាជ្ញាកណ្តាល ដើម្បីត្រៀមដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូង ៕


អត្ថបទទាក់ទង