ព័ត៌មានទាន់ហេតុការណ៍
 1. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៧២ម៉ឺននាក់ និងជាសះស្បើយជាង១២.៥លាននាក់  2. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  3. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  4. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  5. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា

អាជ្ញាធរខេត្តកំពង់ស្ពឺ ប្រើវិធានក្តៅចំពោះក្រុមអនាធិបតេយ្យដើរចាប់ដីឧទ្យានជាតិគីរីរម្យ ជាកម្មសិទ្ធិ
ថ្ងៃ ពុធ ទី ០៨ ខែ កក្កដា ឆ្នាំ ២០២០

កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្រុមការងារដឹកនាំដោយលោក សរ សុពុត្រា អភិបាលរងខេត្ត មានមន្ទីរបរិស្ថានខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត អាជ្ញាធរដែនដី ខេត្ត-ស្រុក បានចុះបង្រ្កាបទីតាំងខ្ទម នៅក្នុងដែនឧទ្យានជាតិព្រះសុរាម្រិត-កុសមៈគីរីរម្យ ចំនួន២ទីតាំង៖

១.ទីតាំងទីចំណុចនាគព័ន្ធ៖ បានរុះរើបង្គោលរបងឈើចំនួន៨៣៦បង្គោល ដុតចោល និងកាត់លួសបន្លាចំនួនបីខ្សែស្មើនឹង៥០០គីឡូក្រាម (បានកាត់កំទេចចោលនៅនឹងកន្លែងមួយចំនួន) រុះរើគ្រោងផ្ទះឈើសង់ថ្មីៗចំនួន០១ខ្នង រុះរើខ្ទមធ្វើពីឈើប្រក់ស័ង្កសី០២ខ្ទម រុះរើខ្ទមធ្វើពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីចំនួន០១ខ្ទម ដុតកំទេចចោលខ្ទមប្រក់ស្បូវចំនួន០៨ខ្ទម រឹបអូសរោង(ខ្ចូស)ប្រក់ស្បូវចំនួន៤ យកទៅរក្សាទុកនៅស្នាក់ការដែនឧទ្យានជាតិ រឹបអូសអំពូលសូឡាចំនួន០៦អំពូល ទីតំាងចុះបង្រ្កាបមានទំហំផ្ទៃដី ១២ ហិកតាចែកជា១៤ឡូតិ៍ ។

បន្ទាប់មកក្រុមការងារបានបន្ត ទីតាំងទី២ចំណុចអូរកសេះ មុខផ្លូវចូលមជ្ឈមណ្ឌលព្រះពុទ្ធសាសនា៖ វាយកំទេចផ្ទះសង់ផ្ទាល់ដី ធ្វើពីថ្មប្រក់សង្កសី ១ខ្នង ដីមានទំហំប្រមាណ០.១២ហិកតា ។ លោក សរ សុពុត្រា អភិបាលរងបានថ្លែងថា នេះជាការបង្ក្រាបជនអនាធិបតេយ្យរំលោភយកដីរដ្ឋ ជាកម្មសិទ្ធិ មិនតែប៉ុណ្ណោះបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធករណីនេះ ដើម្បីរៀបចំចងក្រងសំណុំរឿងតាមនីតិវិធីថែមទៀតផង ៕ធ.ដ


អត្ថបទទាក់ទង