ព័ត៌មានទាន់ហេតុការណ៍

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបើកកិច្ចប្រជុំបូកសរុបការងារ ប្រចាំខែមិថុនា ឆ្នាំ២០២០
ថ្ងៃ អង្គារ ទី ៣០ ខែ មិថុនា ឆ្នាំ ២០២០

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ចាប់ពីម៉ោង៩ព្រឹក អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក អ្នកស្រី និងនាងកញ្ញា ជាអនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន /អនុប្រធាននាយកដ្ឋាន ប្រធាន/អនុប្រធានការិយាល័យ និងមន្រ្តី ចំនួន ៦០នាក់។

កិច្ចប្រជុំដំណើរការតាមរបៀបវារៈដូចខាងក្រោម ៖
១) របាយការណ៍សង្ខេបស្តីពីលទ្ធផលសកម្មភាពការងាររបស់ថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋាន ដោយឯកឧត្តមអគ្គលេខាធិការ ឈឹម ឃិនដារ៉េត។
២) ការឆ្លើយតបប្រកបដោយចីរភាពឈានទៅបញ្ចប់អេដស៍ជាការគំរាមដល់សុខភាពសាធារណៈត្រឹមឆ្នាំ២០២៥ ដោយឯកឧត្តមអគ្គលេខាធិការ ឈឹម ឃិនដារ៉េត។
៣) របាយការណ៍ការងារស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ប្រកបដោយចីរភាព និងការដាក់បញ្ចូលការងារអេដស៍ក្នុងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ដោយឯកឧត្តមអនុប្រធាន ទា ផលា។
៤) មតិណែនាំ និងសំណេះសំណាលរបស់ឯកឧត្តមទេសរដ្ឋមន្ដ្រី៕