ព័ត៌មានទាន់ហេតុការណ៍
 1. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៧២ម៉ឺននាក់ និងជាសះស្បើយជាង១២.៥លាននាក់  2. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  3. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  4. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  5. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា

ជនជាតិចិនម្នាក់សម្រេចចិត្ត យកឡាមកោពុកមាត់អារ ក ធ្វើអត្តឃាត តែមិនបានសម្រេចត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅប្រទេសថៃ
ថ្ងៃ អង្គារ ទី ៣០ ខែ មិថុនា ឆ្នាំ ២០២០

ខេត្តពោធិ៍សាត់៖ រសៀលថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ មានករណីអត្តឃាតអារ.ក ដែលបង្កឡើងដោយជនជាតិចិន រហូតមកដល់ម៉ោងនេះគេមិនទាន់ដឹងអំពីមូលហេតុនៅឡើយនោះទេ ខណៈជនរងគ្រោះកំពុងស្ថិតក្នុងស្ថានភាពសង្រ្គោះបន្ទាន់ ។

ហេតុការណ៍ធ្វើអត្តឃាតខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅកន្លែងស្នាក់របស់ជនជាតិជនរងគ្រោះ ស្ថិតនៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ជនរងគ្រោះឈ្មោះ Yao XiaoDong ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិក អនឡាញ បច្ចុប្បន្ន ស្នាក់ភូមិ ឃុំកើតហេតុ ។

ជនរងគ្រោះជនជាតិចិនបានយកផ្លែឡាមកោពុកមាត់អារ.ក រងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅខេត្តត្រាត ប្រទេសថៃ ករណីធ្វើអត្តឃាតមិនបានសម្រេចខាងលើនេះ គេមិនទាន់ដឹងអំពីមូលហេតុនៅឡើយទេ រងចាំជនរងរបួសត្រឡប់មកពីមន្ទីរពេទ្យ ៕


អត្ថបទទាក់ទង