ព័ត៌មានទាន់ហេតុការណ៍

ថវិកាបេឡាមរណៈសង្គ្រោះចំនួន ៤,០០០,០០០រៀល បានប្រគល់ជូនគ្រួសារសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ចំនួន០១ គ្រួសារ នៅក្រុងកំពង់ឆ្នាំង
ថ្ងៃ អង្គារ ទី ៣០ ខែ មិថុនា ឆ្នាំ ២០២០

កំពង់ឆ្នាំង៖ ថវិការមរណៈសង្គ្រោះចំនួន ៤ លានរៀលបានប្រគល់ជូនផ្ទាល់ដៃគ្រួសារអតីតយុទ្ធជនកម្ពុជាខេត្តមួយគ្រួសារ នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ សមាគមអតីតយុទ្ធជនកម្ពុជា កំពង់ឆ្នាំង ស្ថិតក្រោមការដឹកនាំដោយ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត លោកឧត្តមសេនីយ៍ទោ ធនធឿន បានអោយក្រុមការងារថ្នាក់ខេត្តដឹកនាំដោយលោក ចក់ កែវចំរើន ប្រធានបេឡាជាតិខេត្ត, លោក ឃូ សុផាន់ មេបញ្ជាការរងសឹករងខេត្ត រួមជាមួយក្រុមការងារថ្នាក់ក្រុង បានចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤លាន រៀល និងខិលិតរំលែកទុក្ខ រួមជាមួយអង្ករ ២បេ របស់ប្រធានសមាគមខេត្ត ជូនដល់ ៖ លោកស្រី ហៀង សុផានី ត្រូវជាកូនរបស់សព សមាជិកអតីតយុទ្ធជនកម្ពុជា ឈ្មោះ ហេង ហៃ ជាជនពិការ ID(HA79000080) ទទួលមរណភាពថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង ០៤:៣០នាទីរសៀល នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។

នៅបញ្ចប់ពិធី ក្រុមគ្រួសាររបស់សព បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច តេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស សូមអោយសម្តេច មានសុខភាពល្អបន្តដឹកនាំប្រទេសកម្ពុជា ជារៀងរហូត និងសូមអរគុណដល់ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី , ឯកឧត្តមអភិបាលខេត្ត,លោកធន ធឿន ប្រធានសមាគមអតីត យុទ្ធជនកម្ពុជាខេត្ត រួមជាមួយក្រុមការងារ សូមជួបប្រទះពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ៕ ដោយ៖ សុក្ខារិន