ព័ត៌មានទាន់ហេតុការណ៍

លោកវរសេនីយ៍ឯក ណុប សារ៉ាក់ បានបញ្ចប់ការដឹកនាំកម្លាំងរៀបចំត្រួតពិនិត្យលើឯកសណ្ឋានប្រជាការពារ និងផ្សព្វផ្សាយតួនាទី ភារកិច្ច និងសិទ្ឋិរបស់កម្លាំងប្រជាការពារតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ
ថ្ងៃ អង្គារ ទី ៣០ ខែ មិថុនា ឆ្នាំ ២០២០

សៀមរាប៖ ថ្ងៃចន្ទ ០៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៩:០០នាទី ព្រឹក នៅក្នុងបរិវេណវត្តអារញ្ញសាគរ ស្ថិតក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប លោកវរសេនីយ៍ឯក ណុប សារ៉ាក់ បានរៀបចំពិធិបិទ បញ្ចប់ការដឹកនាំកម្លាំងរៀបចំត្រួតពិនិត្យលើឯកសណ្ឋានប្រជាការពារ និងផ្សព្វផ្សាយតួនាទី ភារកិច្ច និងសិទ្ឋិរបស់កម្លាំងប្រជាការពារតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ លេខ០១៨ ស ណ ន ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១១។

ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ត្រី តូច សាកល ស្នងការរង ទទួលផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្ដមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានការចូលរួមពីការិយាល័យ បុគ្គលិក ការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា លោកអធិការរង លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល តំណាងក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ  ព្រមទាំងកម្លាំងប្រជាការពារមកពី៤សង្កាត់ (សាលាកំរើក ជ្រាវ ចុងឃ្នៀស និង សៀមរាប) សរុប ២១១នាក់(ស្រី ១នាក់)។

ក្នុងនោះផងដែរលោកឧត្ដមសេនីយ៍ត្រី តូច សាកល បាន សាកសួរសុខទុក្ខ ប្រជាការពារ និងណែនាំ អំពីការប្រើប្រាស់ឯកសណ្ឋានផ្លាកសញ្ញា ប្រជាការពារកុំឱ្យមានការភ័ន្ត ច្រឡំនឹងឯកសណ្ឋាននគរបាលជាតិ និងសូមអោយបងប្អូនចូលរួមលើការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានអោយបានល្អ និងអស់លទ្ឋភាពដោយឆន្ទៈ៕