ព័ត៌មានទាន់ហេតុការណ៍

ឯ.ឧ អ៊ុយ សុធាវី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសំពៅលូន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែមិថុនា
ថ្ងៃ អង្គារ ទី ៣០ ខែ មិថុនា ឆ្នាំ ២០២០

  ឯកឧត្តម អ៊ុយ សុធាវី  ប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានស្រុកសំពៅលូន ខេត្តបាត់ដំបង បានកំណត់ដាក់ចេញនូវផែនការសកម្មភាពស្នូលរបស់គណបក្ស ដើម្បីជួយពង្រឹងដល់សកម្មភាពដល់ក្រុមការងារគណបក្សនៅគ្រប់បក្សមូលដ្ឋានគ្រប់ថ្នាក់ក្នុងស្រុកសំពៅលូន ជាពិសេសក្នុងគណបក្សមូលដ្ឋានឃុំ។ដោយក្នុងនោះ ឯកឧត្តមប្រធានក្រុមការងារ បានលើកយកនូវស្ថានភាពរួមនិងពីទិដ្ឋភាពនយោបាយនិងទិសដៅការងារស្នូលសំខាន់ៗ របស់ គណបក្សប្រជាជន ដោយបានធ្វើការណែនាំនិងក្រើនរំលឹកគ្រប់ថ្នាក់ដឹកនាំបក្សមូលដ្ឋានស្រុក-ឃុំទាំងអស់ ឲ្យបន្ត នូវ សកម្មភាព និង ភាពសកម្មរបស់ខ្លួន ជាមួយនិងប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខ្លួនផ្ទាល់ ដើម្បីឲ្យពួកគាត់ បានយល់ដឹងជ្រួតជ្រាបពីគោលនយោបាយ អំពីសមិទ្ធផលរីចម្រើនរបស់គណបក្សនិងដើម្បីឲ្យពួកគាត់សម្រេចចិត្តត្រឹមត្រូវ បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនឲ្យបានកាន់តែច្រើនសម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០២២ និងការបោះឆ្នោតជាសកលនៅឆ្នាំ២០២៣ នៅពេលខាងមុខនេះ។

        ការលើកឡើងរបស់ឯកឧត្តមប្រធានក្រុមការងារនៃគណៈពង្រឹងមូលដ្ឋានស្រុកសំពៅលូន នេះ ធ្វើឡើងក្នុងកិច្ចប្រជុំដើម្បីពង្រឹងការអនុវត្តការងាររបស់ គណបក្សប្រជាជនកម្ពុជា ស្រុកសំពៅលូន ខេត្តបាត់ដំបង និងពិនិត្យតាមដានអំពីវឌ្ឍនភាពការងាររបស់គណបក្សស្រុកកន្លងមក និងស្តាប់នូវរបាយការណ៍មូលនិធិគណបក្សស្រុកនិងមូលដ្ឋានឃុំមួយចំនួន។ ហើយនៅក្នុងកិច្ចប្រជុំនេះ ក៏មានវត្តមាន ឯកឧត្តមជាអនុប្រធានក្រុមការងារ ប្រធានគណបក្សស្រុក និងអស់លោក លោកស្រី ជាប្រធាន-អនុប្រធាន ក្រុមការងារគណបក្ស ចុះពង្រឹងមូលដ្ឋានឃុំ ស្រុក។ និងជាពិសេស ក្រុមការងារយុវជនសកម្មរបស់គណបក្សស្រុកនិងបណ្តាឃុំក្នុងស្រុក។

      នៅក្នុងឱកាសនោះដែរ ក៏មានការប្រគល់ និងទទួល នូវ សម្ភារៈកុំព្យូទ័រ និងម៉ាស៊ីនព្រីនធ័រ ពីប្រធានយុវជនគណបក្សស្រុកនិងសប្បុរសជន ផ្តល់ជូនដល់ស្នាក់ការគណបក្សស្រុកសំពៅលូន ដើម្បីបម្រើដល់ការងារការិយាល័យក្នុងស្នាក់ការផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )