ព័ត៌មានទាន់ហេតុការណ៍
 1. វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៥.៧លាននាក់ ក្នុងនោះស្លាប់ជាង៣៥ម៉ឺននាក់ និងជាសះស្បើយជាង២.៤លាននាក់  2. សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើត ទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ  3. រាជរដ្ឋាភិបាលកម្ពុជា៖ អនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំទាក់ទ្រាំង  4. ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានព្រមានស្នងការរាជធានី-ខេត្ត ទាំងអស់មិនត្រូវដាក់បារ៉ាស់ នៅតាមដងផ្លូវទៀតនោះទេ  5. ក្រសួងអប់រំ អនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិ ធ្វើសកម្មភាពហាត់ហ្វឹកហ្វឺន និងប្រកួតលីគឡើងវិញជាជំហានៗ

រថយន្តបុកបន្តកន្ទុយគ្នាចំនួន៣គ្រឿងរងការខូចខាតនៅផ្លូវជាតិលេខ១
ថ្ងៃ សុក្រ ទី ២២ ខែ ឧសភា ឆ្នាំ ២០២០

 

ភ្នំពេញៈរថយន្តលុចស៊ីស៥៧០មួយគ្រឿងបានបើកមកឈប់ខណៈផ្លូវកំពុងស្ទះក៏ស្រាប់តែមានរថយន្តម៉ាកកាម៉ារីបាឡែនបានបេីកមកបុកចំពីក្រោយបណ្ដាលឲ្យរងការខូចខាតហេីយគាប់ជួនក៏មានរថយន្ដRAV4មួយគ្រឿងទៀតបានបេីកមកជ្រុលបុករថយន្តកាម៉ារីបាឡែនពីក្រោយបន្ថែមទៀតហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២២ខែឧសភាឆ្នាំ២០២០នៅជិតនិងសាលារៀនអនុវិទ្យាល័យក្តីតាកុយស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១សង្កាត់វាលស្បូវខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកលុចស៊ីស៥៧០ពណ៌សពាក់ស្លាកលេខភ្នំពេញ2AS-6668បានជិះជាលក្ខណៈគ្រួសារបានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ក្នុងទិសដៅពីលិចទៅកេីតលុះមកដល់ចំណុចកើតហេតុដោយសារតែផ្លូវស្ទះអ្នកបើកបររថយន្តក៏បានបង្អង់ល្បឿនឈប់ស្រាប់តែមានប្តីប្រពន្ធ២នាក់បានបើករថយន្តម៉ាកកាម៉ារីបាឡែនពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AM-1578បានបើកមកក្នុងទិសដៅស្របគ្នាក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកនិងរថយន្តលុចស៊ីស៥៧០ចំពីក្រោយបណ្ដាលឲ្យរងការខូចខាតគូទក្រោយចំនែករថយន្តបាឡែនរងការខូចខាតផែ្នកខាងមុខចំហៀងខាងឆ្វេងហើយក៏ស្រាប់តែបុរសម្នាក់ទៀតបានបេីករថយន្តម៉ាកRAV4ពណ៌ទឹកប្រាក់បានធ្វើដំណើរមកពីក្រោយក៏ជ្រុលទៅបុកនិងរថយន្តកាម៉ារីបាឡែនពីក្រោយបន្ថែមទៀតបណ្តាលឲ្យរងការគូទក្រោយតែសំណាងល្អមិនបង្ករឲ្យមាននណាម្នាក់រងបួសនោះទេ។ក្នុងហេតុការណ៍នេះដែរក៏មានកម្លាំងសមត្ថកិច្ចមូលដ្ឋានក៏ដូចជាជំនាញចរាចរណ៍បានចុះទៅកន្លែងកើតហេតុរួចហើយបាញ់ថ្នាំយករថយន្តដាក់គៀនកុំឲ្យមានការកកស្ទះចរាចរណ៍ព្រមទាំងធ្វើអោយភាគីទាំងសងខាងសម្របសម្រួលគ្នា ។

 

ក្រោយពេលកើតហេតុភាគីទាំងសងខាងបានសម្របសម្រួលគ្នាដោយរថយន្តលុចស៊ីសទារសំណងចំនួន១២០០ដុល្លារពីខាងរថយន្តបាឡែនតែពេលនោះដោយសារតែមានសម្របសម្រួលពីសមត្ថកិច្ចខាងរថយន្តបាឡែនបានសុំសងទៅខាងរថយន្តលុចស៊ីស៥៧០ចំនួន៦០០ដុល្លារដេីម្បីបញ្ចប់រឿងហើយខាងរថយន្តRAV4បានសងទៅខាងរថយន្តបាឡែន៥០ដុល្លារដើម្បីបញ្ចប់រឿងដូចគ្នា។ដោយ:ឆៃហួត