ព័ត៌មានទាន់ហេតុការណ៍
 1. វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៥.៧លាននាក់ ក្នុងនោះស្លាប់ជាង៣៥ម៉ឺននាក់ និងជាសះស្បើយជាង២.៤លាននាក់  2. សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើត ទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ  3. រាជរដ្ឋាភិបាលកម្ពុជា៖ អនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំទាក់ទ្រាំង  4. ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានព្រមានស្នងការរាជធានី-ខេត្ត ទាំងអស់មិនត្រូវដាក់បារ៉ាស់ នៅតាមដងផ្លូវទៀតនោះទេ  5. ក្រសួងអប់រំ អនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិ ធ្វើសកម្មភាពហាត់ហ្វឹកហ្វឺន និងប្រកួតលីគឡើងវិញជាជំហានៗ

សិក្ខាកាមពលទាហានថ្មី ក្នុងក្រមខ័ណ្ឌកងទ័ពជើងគោគ ប្រចាំឆ្នាំ២០២០ ចំនួន៣៩៥នាក់ ទទួលបានការហ្វឹកហាត់បាញ់គ្រាប់ពិត នៅទីបញ្ជាការហ្នឹកហ្វឺនយោធភូមិភាគទី៤ អូរកូនតឹង
ថ្ងៃ សុក្រ ទី ២២ ខែ ឧសភា ឆ្នាំ ២០២០

សិក្ខាកាមពលទាហានថ្មី ក្នុងក្រមខ័ណ្ឌកងទ័ពជើងគោគ ប្រចាំឆ្នាំ២០២០ ចំនួន៣៩៥នាក់ (ស្ដ្រី ១១នាក់)  ត្រូវបានហ្នឹកហាត់បាញ់គ្រាប់ពិត ដើម្បីយល់ដឹងពីតួនាទីភារៈកិច្ច និងយុទ្ធសាស្ដ្រនៃយុទ្ធវិធីក្នុងជួរកងទ័ព ។ ការហ្វឹកហាត់បាញ់គ្រាប់ពិតនេះ  ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងយោធភូមិភាគទី៤ និងជាមេបញ្ជាការរងកងទ័ពជើងគោក  កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ទីបញ្ជាការហ្នឹកហ្វឺនយោធភូមិភាគទី៤ អូរកូនតឹង ក្នុងភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ។
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ពៅ ហេង មានប្រសាសន៍សំណេះសំណាល ដោយបានគូសបញ្ជាក់ថា   ប្អូនៗជាពលទាហានក្រមខ័ណ្ឌថ្មី នៃកងទ័ពជើងគោកប្រចាំឆ្នាំ២០២០ ដែលបានធ្វើការហ្នឹកហ្វឺនរយៈពេលបីខែមកនេះ នៅសាលាពលទាហានមិត្ដភាព កម្ពុជា វៀតណាម ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្ដសៀមរាប ។ ឯកឧត្តម បានបន្ថែមថា មេរៀនដែលទើបចាប់ផ្ដើមលើកដំបូងនេះ ជាមេរៀនទី១ដែលសិក្សារយៈពេលបីខែទាំងទ្រឹស្ដី និង ការហ្វឹកហាត់បាញ់គ្រាប់ពិតនៅជាក់ស្ដែង ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានលើកផងដែរ អំពីលទ្ធផលនៃការអនុវត្ដ របស់សិក្ខាកាម ជាលទ្ធផលល្អអាចទទួលយកបាន ។ ឯកឧត្តមក៏បានបន្តទៀតថា ការហ្វឹកហាត់នេះធ្វើឡើង ដើម្បីឲ្យសិក្ខាកាមពលទាហានបានយល់ពីតួនាទី និងយុទ្ធវិធីបាញ់គ្រាប់ពិត ក្នុងជួរកងកម្លាំងយោធា  មុនពេលពួកគាត់ចាកចេញពីសាលាហ្វឹកហ្វឺនទៅកាន់តាមបណ្ដាអង្គភាពផ្សេងៗ ស្របតាមពាក្យស្លោក ( ស៊ូបង្ហូរញើសនៅលើទីលានហ្វឹក ហ្វឺន ប្រសើរជាងការបង្ហូរឈាមនៅក្នុងសមរភូមិ )។  ឯកឧត្តមឧត្ដមសេនីយ៍ឯក បានបន្ថែមថា ការបាញ់ស៊ីបគ្រាប់ពិតនេះ គឺមានពីរគោលដៅ ដែលមានចម្ងាយ១០០ម៉ែត្រ និងចម្ងាយ១៥០ម៉ែត្រ ទៅតាមការបង្វឹករបស់គ្រូ ។ ការហ្វឹកហាត់នេះជាលើកទីមួយ ដែលជាការបាញ់គ្រាប់ពិតមេរៀនទី១ កាំភ្លើងអាកា៤៧ ហើយតាមលទ្ធផលបណ្ដោះអាសន្នត្រួតពិនិត្យបាន១០០នាក់ លទ្ធផលពូកែ៨នាក់ គ្រាន់បើ៣២នាក់ មធ្យម៥៥នាក់ ខ្សោយ៥នាក់។ ក្នុងនោះអ្នកពូកែត្រូវបានមេបញ្ជាការយោភូមិភាគទី៤ បានបំពាក់ផ្កា កន្សែងពោះគោ១និងថវិកា៥ម៉ឺនរៀល ។
ឯកឧត្តមក៏បានសំណូមពរដល់ពលទាហានទាំងអស់ ចូលរួមហ្វឹកហាត់បាញ់គ្រាប់ពិតនេះ ឲ្យមានថ្វីដៃខ្លាំងពូកែ និងប្រសិទ្ធិភាព ដើម្បីចូលរួមការពារបូរណភាពទឹកដី និងសូមឲ្យមានភាពស្មោះត្រង់ និងជាតិមាតុភូមិរបស់ខ្លួនទាំងអស់គ្នា  ។
សូមបញ្ជាក់ផងដែរថា ការហ្វឹកហាត់បាញ់គ្រាប់ពិតនេះ ធ្វើឡើងក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ នៅទីបញ្ជាការហ្នឹកហ្វឺនយោធភូមិភាគទី៤ អូរកូនតឹង ក្នុងស្រុកវ៉ារិន   ខេត្ដសៀមរាប ៕