ព័ត៌មានទាន់ហេតុការណ៍
 1. វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៥.៧លាននាក់ ក្នុងនោះស្លាប់ជាង៣៥ម៉ឺននាក់ និងជាសះស្បើយជាង២.៤លាននាក់  2. សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើត ទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ  3. រាជរដ្ឋាភិបាលកម្ពុជា៖ អនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំទាក់ទ្រាំង  4. ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានព្រមានស្នងការរាជធានី-ខេត្ត ទាំងអស់មិនត្រូវដាក់បារ៉ាស់ នៅតាមដងផ្លូវទៀតនោះទេ  5. ក្រសួងអប់រំ អនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិ ធ្វើសកម្មភាពហាត់ហ្វឹកហ្វឺន និងប្រកួតលីគឡើងវិញជាជំហានៗ

អាជ្ញាធរជាតិអប្សរា អ៊ុតកៅស៊ូលើកំណាត់ផ្លូវជុំវិញប្រាសាទបាយ័ន្ត និងពីផ្លូវបំបែកទៅខ្លោងទ្វារដីឆ្នាំង
ថ្ងៃ ពុធ ទី ០៦ ខែ ឧសភា ឆ្នាំ ២០២០

សៀមរាប៖ នៅដើមខែឧសភា ឆ្នាំ២០២០នេះ នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរាបានបន្តអនុវត្តន៍គម្រោងជួសជុលកែលម្អផ្លូវចំនួនពីរកំណាត់៖ គឺផ្លូវព័ទ្ធជុំវិញប្រាសាទបាយ័ន្ត និងផ្លូវភ្ជាប់ពីខាងជើងប្រាសាទបាយ័ន្តទៅដល់ខ្លោងទ្វារដីឆ្នាំង។

ចំពោះការអនុវត្តការងារជួសជុលកែលម្អផ្លូវជុំវិញប្រាសាទបាយ័ន្ត ដោយអ៊ុតបេតុងកៅស៊ូ AC ពណ៌ដីក្រហម ស្រទាប់ក្រោមខ្មៅស្រទាប់លើក្រហមចាស់ កម្រាស់ ៦ សង់ទីម៉ែត្រ បន្ថែមពីលើផ្លូវចាស់ដែលមានស្រាប់ DBST ប្រវែង១,០២៤ម៉ែត្រ មានទទឹង៥ម៉ែត្រ ដើម្បីបង្កើនគុណភាព និងលើកសោភ័ណភាពផ្លូវឱ្យកាន់តែល្អប្រសើរ។ រីឯកំណាត់ផ្លូវទី២ផ្តើមចេញពីផ្លូវកែងជ្រុងខាងកើតឈៀងខាងជើងនៃប្រាសាទបាយ័ន្តឆ្ពោះទៅខ្លោងទ្វារដីឆ្នាំងប្រវែង១,៤២៧ម៉ែត្រ មានទទឹង៦ម៉ែត្រ ដែលអ៊ុតបេតុងកៅស៊ូពណ៌ក្រហមចាស់ ប្រភេទAC គ្រោងនឹងបញ្ចប់នៅចុងខែឧសភាខាងមុខនេះ។

ក្រោយពេលសាងសង់ផ្លូវនេះរួចរាល់ អាជ្ញាធរជាតិអប្សរានឹងផ្អាកការប្រើប្រាស់ផ្លូវកៅស៊ូបច្ចុប្បន្នទាំងស្រុងដែលនៅកៀកនឹងព្រះលានជល់ដំរី ហើយកែលម្អផ្លូវនោះជាសួនដាំស្មៅ ដើមឈើ បង្កើនទេសភាពបរិស្ថានស្រស់ស្អាតនៅមុខព្រះលានជល់ដំរី ក៏ដូចជានៅក្នុងបរិវេណក្រុងអង្គរធំទាំងមូល៕ធ.ដ