ព័ត៌មានទាន់ហេតុការណ៍
 1. វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៥.៧លាននាក់ ក្នុងនោះស្លាប់ជាង៣៥ម៉ឺននាក់ និងជាសះស្បើយជាង២.៤លាននាក់  2. សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើត ទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ  3. រាជរដ្ឋាភិបាលកម្ពុជា៖ អនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំទាក់ទ្រាំង  4. ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានព្រមានស្នងការរាជធានី-ខេត្ត ទាំងអស់មិនត្រូវដាក់បារ៉ាស់ នៅតាមដងផ្លូវទៀតនោះទេ  5. ក្រសួងអប់រំ អនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិ ធ្វើសកម្មភាពហាត់ហ្វឹកហ្វឺន និងប្រកួតលីគឡើងវិញជាជំហានៗ

រដ្ឋបាលខេត្តព្រះសីហុន បានរៀបចំកម្លាំងតាមគោលដៅសំខាន់ៗទូទាំងខេត្ត ដេីម្បីអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩
ថ្ងៃ សុក្រ ទី ១០ ខែ មេសា ឆ្នាំ ២០២០

នៅយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ អនុវត្តន៍តាមបទបញ្ជា របស់រាជរដ្ឋាភិបាល គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ  ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម គួច ចំរេីន អភិបាលនៃគណៈអភិបាលខេត្ត បានចាត់ឱ្យអភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត និងគណ:បញ្ជាការឯកភាពក្រុង ស្រុក ត្រៀម រៀបចំកម្លាំងតាមគោលដៅសំខាន់ៗទូទាំងខេត្ត ដេីម្បីអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ត្រឹមវេលាម៉ោង២៤:០០នាទីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ រហូតដល់ម៉ោង២៤:០០នាទីយប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០៕ធ.ដ


អត្ថបទទាក់ទង