ព័ត៌មានទាន់ហេតុការណ៍
 1. វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៥.៧លាននាក់ ក្នុងនោះស្លាប់ជាង៣៥ម៉ឺននាក់ និងជាសះស្បើយជាង២.៤លាននាក់  2. សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើត ទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ  3. រាជរដ្ឋាភិបាលកម្ពុជា៖ អនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំទាក់ទ្រាំង  4. ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានព្រមានស្នងការរាជធានី-ខេត្ត ទាំងអស់មិនត្រូវដាក់បារ៉ាស់ នៅតាមដងផ្លូវទៀតនោះទេ  5. ក្រសួងអប់រំ អនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិ ធ្វើសកម្មភាពហាត់ហ្វឹកហ្វឺន និងប្រកួតលីគឡើងវិញជាជំហានៗ

បុរសម្នាក់ត្រូវថយន្តមិនស្គាល់ម៉ាក បេីកបុកស្លាប់លេីផ្លូវជាតិលេខ២ រួចបេីកគេចខ្លួនបាត់
ថ្ងៃ សុក្រ ទី ១០ ខែ មេសា ឆ្នាំ ២០២០

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូត្រឡប់មកផ្ទះ ត្រូវរថយន្តមិនស្គាល់ម៉ាកបុកពេញទំហឹង បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអធម៌  ត្រង់ចំណុចលេីផ្លូវជាតិលេខ២ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ដោយបង្កាភ្ញាក់ផ្អេីលដល់អ្នកដំណេីរ និងអ្នកភូមិ  កាលពីវេលាម៉ោង១១ យប់ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។ សពជនរងគ្រោះមានឈ្មោះ ផេង វុត្ថា ភេទប្រុស អាយុ២៧ឆ្នាំ  មុខរបបកម្មកររោងចក្រ ស្នាក់នៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ដោយបានជិះម៉ូតូម៉ាក ស៊ុយសុគី និច  ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1GQ-7495 ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកេីតហេតុបានឲ្យដឹងថា  នៅពេលកេីតហេតុគេក្រឡែកឃេីញរថយន្តមួយគ្រឿងមិនចាំម៉ាក បានធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២  ទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿន ហេីយក៏ជ្រុលចង្កូតទៅបុកម៉ូតូជនរងគ្រោះខាងលេីដែលធ្វេីដំណេីរបញ្ច្រាស់គ្នា ពេញទំហឹង  បណ្ដាលឲ្យជនរងគ្រោះខ្ទៀតចេញពីម៉ូតូជិត៥០ម៉ែត្រ បោកក្បាលនិងថ្នល់ និងបែកចង្កាស្លាប់ភ្លាមមួយរំពេច។ រីឯរថយន្តបង្កបានបន្ថែមល្បឿនបេីកគេចខ្លូនបាត់។

ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហេីយស្រាវជ្រាវរកសាច់ញាតិ ជនរងគ្រោះ និងទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ខណ្ឌដង្កោ ធ្វេីការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុក និងធ្វេីកំណត់ហេតុ ប្រគល់សពជនរងគ្រោះឲ្យទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ធ.ដ


អត្ថបទទាក់ទង