ព័ត៌មានទាន់ហេតុការណ៍
 1. វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៥.៧លាននាក់ ក្នុងនោះស្លាប់ជាង៣៥ម៉ឺននាក់ និងជាសះស្បើយជាង២.៤លាននាក់  2. សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើត ទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ  3. រាជរដ្ឋាភិបាលកម្ពុជា៖ អនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំទាក់ទ្រាំង  4. ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានព្រមានស្នងការរាជធានី-ខេត្ត ទាំងអស់មិនត្រូវដាក់បារ៉ាស់ នៅតាមដងផ្លូវទៀតនោះទេ  5. ក្រសួងអប់រំ អនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិ ធ្វើសកម្មភាពហាត់ហ្វឹកហ្វឺន និងប្រកួតលីគឡើងវិញជាជំហានៗ

សម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក
ថ្ងៃ ពុធ ទី ០៨ ខែ មេសា ឆ្នាំ ២០២០

   នៅវេលាម៉ោង ០៨:០០ នាទីព្រឹក ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក។
          សម្តេច និងឯកឧត្តម Pompeo បានលើកពីការពេញចិត្តចំពោះការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាកនៃការប្រឆាំងនឹងការរីករាលដាលពេញពិភពលោក នៃ COVID-19 ដោយ ឯកឧត្តម Pompeo អរគុណ កម្ពុជា ចំពោះការជួយសង្គ្រោះអ្នកធ្វើដំណើរលើនាវាកំសាន្ត Westerdam ហើយសម្តេចអរគុណអាមេរិក ចំពោះជំនួយ និងកិច្ចសហការពីសំណាក់អ្នកជំនាញការនៃមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺរាតត្បាត អាមេរិក ក៏ដូចជាចំពោះទឹកប្រាក់ ២លានដុល្លារ សំរាប់ជួយដល់ការប្រឆាំងជំងឺរាតត្បាតនេះ។
          ជាមួយនឹងការអះអាងថា អាមេរិកនឹងបន្តជួយគាំទ្រដល់កិច្ចប្រឹងប្រែងនានាដើម្បីសុខភាព សុវត្ថិភាព របស់ប្រជាជនកម្ពុជានោះ ឯកឧត្តម Pompeo បានស្វាគមន៍សេចក្តីថ្លែងការណ៍របស់រាជរដ្ឋភិបាលកម្ពុជា ស្តីពីអធិតេយ្យជាតិ គាំទ្រគ្រប់ទំរង់នៃកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរបស់ ASEAN ហើយបញ្ជាក់ពី សារៈសំខាន់នៃសេរីភាពក្នុងការបញ្ចេញមតិ ទោះបីមតិនោះខុសគ្នាក៏ដោយ។
          ទាក់ទងនឹងក្របខ័ណ្ឌអាស៊ាន-អាមេរិក សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកអំពីតួនាទីដ៏សំខាន់របស់អាមេរិកក្នុងតំបន់ និងពីការពេញចិត្តចំពោះវិភាគទាន និងសារៈសំខាន់របស់អាមេរិកក្នុងការកាត់បន្ថយ គម្លាត រវាងប្រទេសនានាក្នុងតំបន់មេគង្គក្រោម និងសមាជិក ASEAN ផ្សេងទៀត។ សម្តេចក៏បានអរគុណចំពោះវិភាគទានដែលក្រុមអ្នកស្ម័គ្រចិត្តអាមេរិក Peace Corps Volunteers បានផ្តល់ដល់សង្គមកម្ពុជា ហើយដែលនេះក៏ជាការជំរុញទំនាក់ទំនងល្អរវាងប្រជាជននិងប្រជាជន។
          សម្តេច និងឯកឧត្តម Pompeo បានចែករំលែកសមានចិត្តក្រៀមក្រំទៅវិញទៅមក ចំពោះគ្រួសារនៃជនរងគ្រោះទាំងឡាយនៅអាមេរិក និងនៅតំបន់អាស៊ី ដោយសារ COVID-19។ សម្តេចបានផ្តាំផ្ញើការ គាំទ្ររបស់សម្តេចជូនចំពោះលោកប្រធានាធិបតី Trump ក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធនឹងជំងឺ COVID-19 ហើយ ឯកឧត្តម Pompeo ក៏បានអរគុណសម្តេចចំពោះការអញ្ជើញឯកឧត្តមមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាសមស្រប៕

 



 

      

 


អត្ថបទទាក់ទង