ព័ត៌មានទាន់ហេតុការណ៍
 1. វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៥.៧លាននាក់ ក្នុងនោះស្លាប់ជាង៣៥ម៉ឺននាក់ និងជាសះស្បើយជាង២.៤លាននាក់  2. សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើត ទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ  3. រាជរដ្ឋាភិបាលកម្ពុជា៖ អនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំទាក់ទ្រាំង  4. ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានព្រមានស្នងការរាជធានី-ខេត្ត ទាំងអស់មិនត្រូវដាក់បារ៉ាស់ នៅតាមដងផ្លូវទៀតនោះទេ  5. ក្រសួងអប់រំ អនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិ ធ្វើសកម្មភាពហាត់ហ្វឹកហ្វឺន និងប្រកួតលីគឡើងវិញជាជំហានៗ

លេចធ្លាយព័ត៌មានពីប្រទេសថៃ ថា៖មានពលករខ្មែរស្លាប់និងរបួសច្រើននាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ នៅក្នុងខេត្តនន់ថៈបុរី កន្លងទៅនេះ
ថ្ងៃ សៅរ៏ ទី ០៤ ខែ មេសា ឆ្នាំ ២០២០

ថៃ៖ ករណីគ្រោះថ្នាក់ចរាចរណ័មួយនៅក្នុងខេត្តនន់ថៈបុរី កាលពីយប់ថ្ងៃទី០១ខែមេសាកន្លងទៅប៉ុន្មានថ្ងៃមុននេះ។ យ៉ាងហោចណាស់ ក៏មានពលការិនីខ្មែ ចំនួន ២នាក់ បានបាត់បង់ជីវិត ក្នុងចំណោមពលករខ្មែរដែលរងរបួសជាច្រើននាក់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើ ស្ថិតនៅតាមបណ្តោយផ្លូវកានចាក់ណា ភិសែក ក្បែរផ្លូវរថភ្លើង ត្រង់ចំណុចផ្លូវចូល វត្តសិរីប្រវត្តិ ក្នុងឃុំប្ល៉ាយបាង ស្រុកបាងគ្រួយ  ខេត្តនន់ថៈបុរី ប្រទេសថៃ ។

នេះបើយោងតាមការបង្ហោះ ព័ត៌មានរបស់ ក្រុមហ៊ុនមូលនិធិ  « រួមកតញ្ញូ នន់ថៈបុរី » បានបញ្ជាក់ថា ឧបទ្ទវហេតុនេះ បានកើតឡើង នៅវេលាម៉ោង១១យប់ថ្ងៃទី០១ខែមេសាឆ្នាំ២០២០កន្លងទៅ។

បើតាមប្រភពព័ត៌មានដដែលខាងលើនេះបានអះអាងឲ្យដឹងថា៖នៅកន្លែងកើតហេតុ គេសង្គេតឃើញមានមនុស្សស្លាប់ ចំនួន០៣នាក់ ស្ថិតក្នុងសភាពកៀបជាប់នៅក្នុងរថយន្ត ដែលតម្រូវអោយក្រុមតម្រួតថៃ យកឧបករណ៍ កកាត់ជញ្ជាំងរថយន្តដើម្បីទាញយកសាកសពចេញមកខាងក្រៅនិង មានអ្នករងរបួសក្នុងរថយន្តជាច្រើននាក់។

សូមបញ្ជាក់ថា៖ រថយន្តដែលដឹកពលករខ្មែរនោះ៖គឺជារថយន្តទួរីស ព៌ណស ពាក់ស្លាកលេខ បាងកក៤០៧៥ បុកជាមួយរថយន្ត ធុនធំដែលមានដឹកសសរគ្រឹះពេញពាក់ ស្លាកលេខ ប៉ាធុំថានី ៧០-៣៩២៤  ។

តាមការឲ្យដឹងពីលោក ស៊ុ យ៉ុត អាយុ ៥០ ឆ្នាំ ជាអ្នកបើកបររយន្តធំ បានរៀបរាប់ថា លោកបានដឹកសសរគ្រឹះនេះ មកពីខេត្តប៉ាធុំថានី ដោយយកមកទម្លាក់នៅកោះក្លាង ដើម្បីបុកគ្រឹះធ្វើស្ពានថ្នល់ ដោយបានបើកភ្លើងវិល"ស៊ីរ៉ែន"នៅតាមផ្លូវរហូត។ លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែរថយន្តទួរីសនេះ បើកបរក្នុងល្បើនលឿន មកពីខាងស្តាំ ហើយក៏បានរេមកបុកនឹងកន្ទុយរថយន្តរបស់ លោកយ៉ាងពេញទំហឹងតែម្តង។ ដោយសារតែឃើញមានអ្នកស្លាប់ផងនោះ ទើបលោកទូរស័ព្ទហៅប៉ូលិស តែម្តង ។

ក្រោយពេលសមត្ថកិច្ចថៃ មកដល់គេសង្គេតឃើញមានអ្នកស្លាប់ចំនួន ៣នាក់ ដោយជាប់ក្នុង រថយន្ត។ ម្នាក់គឺជាអ្នកបើកបររថយន្ត ឈ្មោះ សុភក្ត្រ ព្រុំចាន់ អាយុ ៤៧ឆ្នាំ និង នារី០២នាក់ ដែលគេសង្ស័យថា៖ ជាពលការិនីខ្មែរ និងមានអាយុប្រហែល៣០ឆ្នាំ ដែលធ្វើការនៅក្នុងប្រទេសថៃ និង អ្នករងរបួសមួយចំនួនទៀត ក៏ជាពលករខ្មែរដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានស្វែងរកមើលកាមេរ៉ាសុវត្ថិភាព នៅតាមដងផ្លូវដើម្បីពិនិត្យ។ប៉ុន្តែទោះបីយ៉ាងណាសមត្ថកិច្ច បានធ្វើការសន្និដ្ឋានដាក់ការសង្ស័យថា៖អ្នកបើកបររថយន្តគ្រោះថ្នាក់នេះអាចបើកបរក្នុងសភាពងងុយដេក ព្រោះនៅលើផ្លូវគេពុំឃើញស្នាមហ្វ្រាំងឡានបន្តិចទាល់សោះ ៕.ដកស្រង់ប្រភពប្រទេសថៃ៖ អ៊ុក សំអាន បប


អត្ថបទទាក់ទង