ព័ត៌មានទាន់ហេតុការណ៍
 1. វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៥.៧លាននាក់ ក្នុងនោះស្លាប់ជាង៣៥ម៉ឺននាក់ និងជាសះស្បើយជាង២.៤លាននាក់  2. សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើត ទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ  3. រាជរដ្ឋាភិបាលកម្ពុជា៖ អនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំទាក់ទ្រាំង  4. ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានព្រមានស្នងការរាជធានី-ខេត្ត ទាំងអស់មិនត្រូវដាក់បារ៉ាស់ នៅតាមដងផ្លូវទៀតនោះទេ  5. ក្រសួងអប់រំ អនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិ ធ្វើសកម្មភាពហាត់ហ្វឹកហ្វឺន និងប្រកួតលីគឡើងវិញជាជំហានៗ

រដ្ឋបាលលោក ដូណាល់ ត្រាំ រងការរិះគន់ពីលោក បារ៉ាក់ អូបាម៉ា ជុំវិញផែនការលុបចោលវិញនូវច្បាប់ស្តីពីការគ្រប់គ្រងស្តង់ដាឥន្ធនៈ
ថ្ងៃ ពុធ ទី ០១ ខែ មេសា ឆ្នាំ ២០២០

សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលលោក ដូណាល់ ត្រាំ បានទទួលរងនូវការរិះគន់ពីសំណាក់អតីតប្រធានាធិបតីអាម៉េរិកលោក បារ៉ាក់ អូបាម៉ា ក្រោយរដ្ឋបាលលោក ត្រាំ បានប្រកាសលុបចោលវិញនូវច្បាប់ស្តីពីការគ្រប់គ្រងស្តង់ដាឥន្ធនៈ ដែលមានគោលដៅទប់ស្កាត់វិបត្តិបម្រែបម្រួលអាកាសធាតុ នេះបើតាមសារព័ត៌មាន CNN នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ។

តាមរយៈបណ្តាញសង្គម Twitter លោក អូបាម៉ា បានបញ្ជាក់ថា ពួកយើងមិនអាចទទួលរងផលវិបាកទៅថ្ងៃមុខទៀត ដោយសារការបដិសេធចំពោះវិបត្តិ នៃបញ្ហាប្រែប្រួលអាកាសធាតុពិភពលោកបានឡើយ ។ លោក អូបាម៉ា បានសង្កត់ធ្ងន់ថា យើងគ្រប់រូប ជាពិសេសយុវជន ត្រូវតែធ្វើការតាមទារឲ្យបានប្រសើរជាងនេះ ពីរដ្ឋាភិបាលរបស់យើងនៅគ្រប់កម្រិតទាំងអស់ ហើយចូលរួមបោះឆ្នោតក្នុងពេលប៉ុន្មានខាងមុខ ។

សូមរំលឹកថា កន្លងមក អ្នកជំនាញអាម៉េរិកជាច្រើន ក៏ធ្លាប់បានធ្វើការរិះគន់រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ផងដែរថា បានមើលងាយស្ថានការណ៍ និងចាត់វិធានការយឺតយ៉ាវចំពោះការឆ្លងរាតត្បាតនៃជម្ងឺ COVID-19 ៕


អត្ថបទទាក់ទង