ព័ត៌មានទាន់ហេតុការណ៍
 1. វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៥.៧លាននាក់ ក្នុងនោះស្លាប់ជាង៣៥ម៉ឺននាក់ និងជាសះស្បើយជាង២.៤លាននាក់  2. សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើត ទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ  3. រាជរដ្ឋាភិបាលកម្ពុជា៖ អនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំទាក់ទ្រាំង  4. ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានព្រមានស្នងការរាជធានី-ខេត្ត ទាំងអស់មិនត្រូវដាក់បារ៉ាស់ នៅតាមដងផ្លូវទៀតនោះទេ  5. ក្រសួងអប់រំ អនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិ ធ្វើសកម្មភាពហាត់ហ្វឹកហ្វឺន និងប្រកួតលីគឡើងវិញជាជំហានៗ

កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលផ្លោងចំនួន២គ្រាប់ជាថ្មីទៀត ធ្លាក់ចូលទៅកាន់ដែនសមុទ្រខាងកើត
ថ្ងៃ ច័ន្ទ ទី ៣០ ខែ មិនា ឆ្នាំ ២០២០

កូរ៉េខាងជើង៖ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងចំនួន២គ្រាប់ជាថ្មីទៀតឆ្ពោះទៅកាន់ដែនសមុទ្រខាងកើត នេះបើតាមសារព័ត៌មាន Yonhap ដកស្រង់ប្រភពពីយោធាកូរ៉េខាងត្បូង នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០។

ប្រភពដដែលបានឱ្យដឹងថា មីស៊ីលផ្លោងរយៈចម្ងាយខ្លីទាំង២គ្រាប់នោះ ត្រូវបានបាញ់ចេញពីទីក្រុង Wosan ឆ្ពោះទៅកាន់ទិសឦសានកាលពីម៉ោង០៦និង១០នាទីព្រឹកថ្ងៃទី២៩ ខែមីនា (ម៉ោងក្នុងតំបន់) ហើយហោះបានចម្ងាយ២៣០គីឡូ ម៉ែត្រនៅរយៈកម្ពស់ប្រហែល៣០គីឡូម៉ែត្រ មុនធ្លាក់ចូលផ្ទៃសមុទ្រ ។

ទន្ទឹមគ្នានេះ យោធាកូរ៉េខាងត្បូងបានរិះគន់ជាថ្មីម្តងទៀតលើទង្វើរបស់កូរ៉េខាងជើង ដោយបញ្ជាក់ថា ការធ្វើសកម្មភាពយោធាបែបនេះ គឺជារឿងមិនសមរម្យជាខ្លាំង និង បានទទូចឲ្យបញ្ឈប់ជាបន្ទាន់ ខណៈពិភពលោកទាំងមូលកំពុងតែជួបទុក្ខលំបាកដោយសារតែជម្ងឺ COVID-19 ៕ធ.ដ


អត្ថបទទាក់ទង