ព័ត៌មានទាន់ហេតុការណ៍
 1. ឯកឧត្តម ហេង ចាន់ឌី ប្រធាននាយកដ្ឋានអធិការកិច្ចទី១ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានស្ម័គ្រចិត្តចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន រយៈពេល០៤ខែ គិតចាប់ពីខែឧសភា ដល់ ខែសីហា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩  2. ក្រសួងសុខាពិបាល បានរកឃើញអ្នកផ្ទុកជម្ងឺកូវីដ១៩ ចំនួន ៤នាក់ទៀតហើយ នៅព្រឹកថ្ងៃទី២៨មីនានេះ  3. ក្រសួងមហាផ្ទៃ ចេញលិខិតជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលខេត្តនៃគណៈអភិបាលរាជធានី ខេត្ត ស្ដីពីវិធានការគ្រប់គ្រង បងប្អូន ប្រជាពលរដ្ឋ ខ្មែរដែលវិលត្រលប់មកពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ  4. គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការស្តីពី ភាពជាដៃគូរ និងសាមគ្គីភាពជាសកលដើម្បីប្រយុទ្ធប្រឆំាងនឹងកូវីដ១៩ (Covid19)  5. រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកការរៀបចំសង្ក្រាន្តវត្តភ្នំនាពេលបុណ្យចូលឆ្នាំថ្មីខាងមុខនេះដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល និងការចម្លងមេរោគ covid-19

សម្តេចក្រឡាហោម ស ខេង ដាក់ចេញបទបញ្ជា៤ចំណុច ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក
ថ្ងៃ សុក្រ ទី ២៧ ខែ មិនា ឆ្នាំ ២០២០

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧មីនា ឆ្នាំ២០២០នេះ បានដាក់ចេញនូវបទបញ្ជាចំនួន ៤ដើម្បីទប់ស្កាត់ និងកាត់បន្ថយឱ្យបានជាអតិបរមានូវគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ដោយសម្រេចប្រកាសរឹតបន្តឹងការអនុវត្តច្បាប់ស្តីចរាចរណ៍ផ្លូវគោកចាប់ពីឆ្នាំ២០២០នេះតទៅ។

ការដាក់បទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ៣៩ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្ដីពីការកែសម្រួលអនុក្រឹត្យចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យ អន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។ ក្នុងឳកាសនោះសម្តេចក្រឡាហោម ស ខេង បានដាក់ចេញនូវបទបញ្ជា ចំនួន៤គឺ៖

ទី១៖ ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់មេត្តាយោគយល់ចំពោះការប្រកាន់យកវិធានការច្បាប់ដ៏តឹងរ៉ឹង ចំពោះបទល្មើសចរាចរណ៍ ផ្លូវគោក ដើម្បីចៀសវាងពីការប្រឈមចំពោះផ្លូវច្បាប់ គឺត្រូវគោរពអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានល្អខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ ដើម្បីភាពសុខដុមរមនា ក្នុងក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរបស់ប្រទេសជាតិ។

ទី២៖ ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការជាតិ អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយនានា បន្តអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក និងកម្រិតនៃការពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានទូលំទូលាយ និងជាប់ជាប្រចាំ។

ទី៣៖ ដាក់ចេញនូវបទបញ្ជាដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលចរាចរណ៍ទូទាំងប្រទេសត្រូវរឹតបន្តឹងការអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រកបដោយភាពម៉ឺងម៉ាត់ដាច់ខាត មិនយោគយល់ និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវទៅតាមនីតិវិធីច្បាប់នូវរាល់បទល្មើសចរាចរណ៍ផ្លូវគោកប្រកបដោយតម្លាភាព ស្មើរភាព និងមិនរើសអើង ហើយត្រូវសហការស្រាវជ្រាវតាមចាប់ខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដែលគេចខ្លួន យកមកផ្តន្ទាទោសតាមច្បាប់ឱ្យបានជាដាច់ខាត។

ទី៤៖ ថ្នាក់ដឹកនាំនគរបាលចរាចរណ៍ត្រូវរៀបចំផែនការសកម្មភាព និងរៀបចំកម្លាំង ដើម្បីតាមដាន ពិនិត្យ និងគាំទ្រប្រតិបត្តិការអនុវត្តន៍ច្បាប់របស់មន្ត្រីនគរបាលចរាចរណ៍ក្រោមឱវាទរបស់ខ្លួន ដើម្បីធានាអំពីភាពត្រឹមត្រូវនៃការអនុវត្តន៍ច្បាប់របស់មន្ត្រីនគរបាលចរាចរណ៍ទាំងអស់ ព្រមទាំងត្រូវពង្រឹងអាកប្បកិរិយា សីលធម៌ វិន័យ ឱ្យស័ក្តិសមជាមន្ត្រី អនុវត្តន៍ច្បាប់ប្រកបដោយគុណធម៌ និងមនសិកាវិជ្ជាជីវៈ។ ត្រូវផ្តល់រង្វាន់តាមការកំណត់របស់រដ្ឋជាមួយការលើកសរសើរចំពោះអង្គភាព និងមន្ត្រីមានស្នាដៃ និងត្រូវដាក់វិន័យឱ្យបានម៉ឺងម៉ាត់ចំពោះមន្ត្រីអសកម្ម ឬមន្ត្រីដែលប្រព្រឹត្តផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈ៕


អត្ថបទទាក់ទង