ព័ត៌មានទាន់ហេតុការណ៍
 1. ឯកឧត្តម ហេង ចាន់ឌី ប្រធាននាយកដ្ឋានអធិការកិច្ចទី១ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានស្ម័គ្រចិត្តចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន រយៈពេល០៤ខែ គិតចាប់ពីខែឧសភា ដល់ ខែសីហា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩  2. ក្រសួងសុខាពិបាល បានរកឃើញអ្នកផ្ទុកជម្ងឺកូវីដ១៩ ចំនួន ៤នាក់ទៀតហើយ នៅព្រឹកថ្ងៃទី២៨មីនានេះ  3. ក្រសួងមហាផ្ទៃ ចេញលិខិតជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលខេត្តនៃគណៈអភិបាលរាជធានី ខេត្ត ស្ដីពីវិធានការគ្រប់គ្រង បងប្អូន ប្រជាពលរដ្ឋ ខ្មែរដែលវិលត្រលប់មកពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ  4. គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការស្តីពី ភាពជាដៃគូរ និងសាមគ្គីភាពជាសកលដើម្បីប្រយុទ្ធប្រឆំាងនឹងកូវីដ១៩ (Covid19)  5. រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកការរៀបចំសង្ក្រាន្តវត្តភ្នំនាពេលបុណ្យចូលឆ្នាំថ្មីខាងមុខនេះដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល និងការចម្លងមេរោគ covid-19

មន្ត្រីជំនាញថា បើរកឃើញកំហុសនឹងបិទយានដ្ឋានជួសជុលរថយន្តធំនៅក្រុងសិរីសោភ័ណ បន្ទាប់ពីរថយន្តច្នៃអត់ហ្វ្រាំងពីទីនោះបុកបណ្ណាគារ
ថ្ងៃ សុក្រ ទី ២៧ ខែ មិនា ឆ្នាំ ២០២០

បន្ទាយមានជ័យ៖ មន្ត្រីជំនាញនៃមន្ទិរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យអះអាងថា បើរកឃើញកំហុសនឹងបិទយានដ្ឋានជួសជុលរថយន្តធំរបស់ឈ្មោះឆាយ ឈាន ស្ថិតនៅផ្លូវចុះពីពីផ្លូវជាតិលេខ៥ ទៅស្ថានីយ៍នៃរោងចក្រទឹកស្អាតខេត្តបន្ទាយមានជ័យក្នុងភូមិគោរដ្ឋានសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ ។ ពោលគឺបន្ទាប់ពីរថយន្តច្នៃពីទីនោះបង្កហេតុញឹកញាប់ រួមទាំងឧទ្ទហេតុថ្មីមួយទៀតដែលរថយន្តជួសជុលនិងកែច្នៃ១គ្រឿងដែលអត់ហ្វ្រាំងបានបុកអគារបណ្ណាគារបន្ទាយស្រី នៅទល់មុខគ្នានោះផង ។

លោកប៉ាល់ សុីមេដា ប្រធានការិយាល័យដឹកជញ្ជូននៃមន្ទិរសាធារណៈការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យនិងមន្ត្រី  លោកវរសេនីយ៍ត្រី ឃួន វិបុល នាយផ្នែកចរាចរណ៍នៃការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងមន្ត្រីបានចុះទៅពិនិត្យ ស្រាវជ្រាវឧបទ្ទហេតុនៅយានដ្ឋានជួសជុលរថយន្តធំនោះកាលពីថ្ងទី២៦ខែមីនាឆ្នាំ២០២០ ។

ក្រោយពីពិនិត្យបរិវេណខាងក្រៅ ខាងក្នុង និងលិខិតអនុញ្ញាតិធ្វើអាជីវកម្មរបស់មន្ទីរសាធារណៈ និងដឹកជញ្ជូនខេត្ត ក៏ដូចជាសម្ភារៈ ឧបករណ៍ជាងនិងរថយន្តធំនៅសល់៦គ្រឿងក្នុងយានដ្ឋាន លោកប៉ាល់ សីុមេដាបានប្រាប់អ្នកសារព័ត៌មានថា ៖ លោកនឹងធ្វើរបាយការណ៍កំនត់ហេតុចុះត្រួតពិនិត្យនេះ គួបផ្សំនឹងកិច្ចសន្យាដែលម្ចាស់យានដ្ឋានបានសន្យា ហើយរាយការណ៍ជូនលោកប្រធានមន្ទិរ។ហើយលោកប្រធានមន្ទីរនឹងបញ្ជូនទៅអភិបាលខេត្តជាអ្នកសម្រេច។

មន្ត្រីជំនាញបន្តថា ៖ មន្ទីរចេញច្បាប់អនុញ្ញាតិមែន  តែបើម្ចាស់យានដ្ឋានជួសជុលរថយន្តធំនេះអនុវត្តមិនបានតាមកិច្ចសន្យា នោះជាកំហុសរបស់ម្ចាស់យានដ្ឋាន ។ វាមិនមែនជាកំហុសរបស់មន្ត្រីឬប្រធានមន្ទិរទេ ។ ហេតុនេះ ក្រោយពិនិត្យកំណត់ហេតុហើយ ថ្នាក់លើនឹងសម្រេចថាត្រូវបិទឬមិនបិទយានដ្ឋាននេះ?

យោងកិច្ចសន្យាធ្វើអាជីវកម្មរបស់ឈ្មោះឆាយ  ឈាន ម្ចាស់យានដ្ឋានជួសជុលនេះជាមួយមន្ទិរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យដែលចុះហត្ថលេខាដោយលោកគឹម សុវណ្ណ ប្រធានមន្ទិរចុះថ្ងៃទី៣ខែកញ្ញឆ្នាំ២០១៥ បានចែងថា ៖ ម្ចាស់យានដ្ឋានត្រូវ ១-អ្នកបច្ចេកទេសជំនាញយានយន្ត(ក្នុងអំឡុង៦ខែក្រោយបានច្បាប់អាជីវកម្ម ) ។២-មិនរំលោភនិងប្រើប្រាស់ដីចំណីផ្លូវសម្រាប់ថ្មើរជើង ។៣-គោរពតាមច្បាប់រដ្ឋកំណត់ មិនតម្លើងតទ្រុង ថែមភ្លៅ ទំហំខុសបទដ្ឋានបច្ចេកទេស។៤-ត្រូវការពារបរិស្ថាន ពិសេសការបង្ហូរប្រេងរំអិលចេញក្រៅ។៥-មិនរំខានដល់ការរស់នៅរបស់អ្នកជិតខាង។៦-ត្រូវបម្រុងទុកឧបករណ៍សុវត្ថិភាព(ឧបករណ៍ពន្លត់អគ្គីភ័យ) ។

ចំណែកកិច្ចសន្យាជាមួយនគរបាលក្រុងសិរីសោភ័ណចុះថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៧  ដែលបានចុះចាត់វិធានការនិងធ្វើកិច្ចសន្យាបន្ទាប់ពីយានដ្ឋាននេះបង្កគ្រោះថ្នាក់ រួមមាន៖ មិនរំលោភចំណីថ្នល់ក្នុងការជួសជុល ។ មិនបង្កសម្លេងរំខាន  មិនបង្កកកស្ទះចរាចរណ៍  មិនធ្វើអោយប់ះពាល់សណ្តាប់ធ្នាប់និងព្រមប្តូរទីតាំងនៅពេលមានលទ្ធភាពជាដើម ។

លោក ឆាយ ឈាន ម្ចាស់យានដ្ឋានបានប្រាប់អ្នកសារព័មាននិងមន្ត្រីសមត្ថកិច្ចថា៖ កិច្ចសន្យានោះ លោកគោរពបានមួយចំនួន ។ចំពោះយានដ្ឋាន លោកថា លោកធ្វើអាជីវកម្មជួសជុលគឺខូចត្រង់ណាធ្វើត្រង់នោះ មិនមែនកែច្នៃ ឬតម្លើងទេ ។ ប៉ុន្តែជាក់ស្តែង ក៏មានការតម្លើងថែមថយខ្លះដើម្បីអោយធានាការប្រើប្រាសមានគុណភាពនៅស្រុកយើង ។លោកបានបន្តថា លោកក៏បានត្រៀមទីតាំងថ្មីដែរ ព្រោះទីតាំងនេះតូចចង្អៀត ហើយក៏ប៉ះពាល់គេឯងដែរ ។ប៉ុន្តែបើប្តូរទីតាំង ក៏ត្រូវចំណាយអស់ច្រើនណាស់ ។