ព័ត៌មានទាន់ហេតុការណ៍
 1. ឯកឧត្តម ហេង ចាន់ឌី ប្រធាននាយកដ្ឋានអធិការកិច្ចទី១ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានស្ម័គ្រចិត្តចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន រយៈពេល០៤ខែ គិតចាប់ពីខែឧសភា ដល់ ខែសីហា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩  2. ក្រសួងសុខាពិបាល បានរកឃើញអ្នកផ្ទុកជម្ងឺកូវីដ១៩ ចំនួន ៤នាក់ទៀតហើយ នៅព្រឹកថ្ងៃទី២៨មីនានេះ  3. ក្រសួងមហាផ្ទៃ ចេញលិខិតជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលខេត្តនៃគណៈអភិបាលរាជធានី ខេត្ត ស្ដីពីវិធានការគ្រប់គ្រង បងប្អូន ប្រជាពលរដ្ឋ ខ្មែរដែលវិលត្រលប់មកពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ  4. គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការស្តីពី ភាពជាដៃគូរ និងសាមគ្គីភាពជាសកលដើម្បីប្រយុទ្ធប្រឆំាងនឹងកូវីដ១៩ (Covid19)  5. រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកការរៀបចំសង្ក្រាន្តវត្តភ្នំនាពេលបុណ្យចូលឆ្នាំថ្មីខាងមុខនេះដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល និងការចម្លងមេរោគ covid-19

ចេញពីផឹកស៊ីបើករថយន្តពាក់ស្លាកលេខខេមរភូមិន្ទបុករះផ្ទះប្រជាពលរដ្ឋ ហេីយព្យាយាមបើករត់ផ្អើលសមត្ថកិច្ចច្រើនខណ្ឌដេញចាប់បានវិញ
ថ្ងៃ សុក្រ ទី ២៧ ខែ មិនា ឆ្នាំ ២០២០

ភ្នំពេញ  ៖  បុរសម្នាក់ទើបនឹងចេញពីផឹកស៊ី បើករថយន្តពាក់ស្លាកលេខខេមរភូមិន្ទ បុករះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនិងម៉ូតូកង់បីមួយគ្រឿង ម៉ូតូមួយគ្រឿងរួមនិងសម្ភារៈមួយចំនួនរងការខូចខាតយ៉ាងដំណំ រួចព្យាយាមបើករត់ផ្អើលអស់សមត្ថកិច្ចជាច្រើនខណ្ឌដេញចាប់បានរថយន្តនិងអ្នកបើកបរមកវិញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ  នៅចំណុចស្ពានទី២  មុខមន្ទីរពេទ្យរុស្ស៊ី ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីបុរសម្នាក់បានប្រាប់ឲ្យដឹងថាមុនកើតហេតុម្ចាស់រថយន្តបង្កបានផឹកស៊ីនៅផ្ទះរបស់គេនៅខាងក្រោយវត្តទូលសង្កែ ចំណុចផ្លូវរថភ្លើងក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ហើយបានហៅរូបគាត់ដែរនៅផ្ទះក្បែរគ្នាទៅចូលរួមផឹកស៊ីជាមួយគ្នាដែរបន្ទាប់មកប្រពន្ធគាត់បានខលឲ្យមកផ្ទះវិញ ស្រាប់តែម្ចាស់រថយន្តបង្កបានសុំរូបគេមកផឹកស៊ីនៅផ្ទះគាត់ដែរពេលផឹកស៊ីចប់សព្វគ្រប់ស្រាប់តែម្ចាស់រថយន្តបង្កបានឡើងបើករថយន្តមួយគ្រឿងម៉ាកម៉ាស្ដារពាក់ស្លាកលេខខេមរៈភូមិន្ទ02 2-6321ស្រាប់តែបុករះផ្ទះជាពលរដ្ឋ ៣ខ្នងម៉ូតូកង់បីមួយគ្រឿងម៉ូតូមួយគ្រឿងនិងសម្ភារៈជាច្រើនរប៉ាត់រប៉ាយខូចខាតយ៉ាងដំណំ ។ 

រីឯរថយន្តបង្កមិនបានឈប់ដោះស្រាយនោះទេ បានព្យាយាមបើករត់ត្រូវបានបងប្អូនប្រជាពលរដ្ឋ ផ្ទុះកំហឹងនាំគ្នាយកដុំថ្មដេញគប់លើរថយន្តបណ្ដាលឱ្យបែកកញ្ចក់ខាងមុខ និងរងរបួសអ្នកបើកបរបណ្តាលឲ្យបែកក្បាល ហើយនៅតែមិនឈប់ព្យាយាមបានបើករត់រហូតផ្អើលអស់សមត្ថកិច្ចជាច្រើនខណ្ឌបាននាំគ្នាដេញចាប់រថយន្តរហូតមកដល់ចំណុចស្ពានទី២ មុខមន្ទីរពេទ្យរុស្ស៊ីក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ទើបសមត្ថកិច្ចឃាត់បានអ្នកបើកបរនិងរថយន្តភ្លាមៗ។

បន្ទាប់មកសមត្ថកិច្ចខណ្ឌមានជ័យ បានទំនាក់ទំនងទៅខាងសមត្ថកិច្ចខណ្ឌឫស្សីកែវ ចុះមកយករថយន្តបង្កទៅកន្លែងកើតហេតុវិញដើម្បីឱ្យសមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕