ព័ត៌មានទាន់ហេតុការណ៍
 1. ឯកឧត្តម ហេង ចាន់ឌី ប្រធាននាយកដ្ឋានអធិការកិច្ចទី១ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានស្ម័គ្រចិត្តចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន រយៈពេល០៤ខែ គិតចាប់ពីខែឧសភា ដល់ ខែសីហា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩  2. ក្រសួងសុខាពិបាល បានរកឃើញអ្នកផ្ទុកជម្ងឺកូវីដ១៩ ចំនួន ៤នាក់ទៀតហើយ នៅព្រឹកថ្ងៃទី២៨មីនានេះ  3. ក្រសួងមហាផ្ទៃ ចេញលិខិតជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលខេត្តនៃគណៈអភិបាលរាជធានី ខេត្ត ស្ដីពីវិធានការគ្រប់គ្រង បងប្អូន ប្រជាពលរដ្ឋ ខ្មែរដែលវិលត្រលប់មកពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ  4. គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការស្តីពី ភាពជាដៃគូរ និងសាមគ្គីភាពជាសកលដើម្បីប្រយុទ្ធប្រឆំាងនឹងកូវីដ១៩ (Covid19)  5. រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកការរៀបចំសង្ក្រាន្តវត្តភ្នំនាពេលបុណ្យចូលឆ្នាំថ្មីខាងមុខនេះដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល និងការចម្លងមេរោគ covid-19

សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ថា គិតត្រឹមថ្ងៃនេះ ប្រជាពលរដ្ឋខ្មែរត្រឡប់មកពីថៃ មានជាង ៤ម៉ឺននាក់ តែអាជ្ញាធរមូលដ្ឋានទូទាំងប្រទេសតាមដាន និងក្តាប់បានទាំងអស់
ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មិនា ឆ្នាំ ២០២០

ឧត្តរមានជ័យ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ អាជ្ញាធរមូលដ្ឋានទូទាំងប្រទេស បានក្ដាប់ចំនួនប្រជាពលរដ្ឋវិលពីប្រទេសថៃ ទៅដល់ស្រុកកំណើតមានប្រមាណជាង ៤ម៉ឺននាក់។ ការបញ្ជាក់ឱ្យដឹងបែបនេះរបស់សម្ដេចក្រឡាហោម ស ខេង បានធ្វើឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលសម្តេច បានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ ជាមួយមន្ត្រីនៃអង្គភាព និងស្ថាប័ននានា ដែលកំពុងបំពេញភារកិច្ចនៅតាមបណ្ដាច្រកទ្វារព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលពិធីជួបសំណេះសំណាលនេះ បានប្រារព្ធឡើងនៅប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិអូរស្មាច់។ ក្នុងនាមរាជរដ្ឋាភិបាល និងសម្ដេចតេជោ បានថ្លែងកោតសរសើររដ្ឋបាលខេត្ត ក្រងស្រុក ឃុំសង្កាត់ ភូមិ និងក្រុមការងារថ្នាក់ជាតិ ដែលបានរួមគ្នាជាមួយសមត្ថកិច្ចព្រំដែន ព្រមទាំងប្រជាពលរដ្ឋ ក្នុងកិច្ចការពារព្រំដែន គ្រប់គ្រងច្រកទ្វារព្រំដែន និងការចេញចូលរបស់ពលរដ្ឋទាំងសងខាងទាំងកន្លងមក និងជាពិសេសក្នុងពេលដែល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដ៏កាចសាហាវ។

សម្ដេចក្រឡាហោម ស ខេង បានបន្តថា ក្នុងស្ថានភាពប្រឈមនឹងការរីករាលជំងឺនេះ មានពលរដ្ឋខ្មែរយើងមួយចំនួន បានសំរុកវិលត្រឡប់ពីប្រទេសថៃ មកប្រទេសកម្ពុជាវិញ ដូច្នេះ មន្ត្រីច្រកទ្វារព្រំដែនទាំងអស់ ត្រូវត្រៀមលក្ខណៈទទួលស្វាគមន៍ប្រជាពលរដ្ឋ ឱ្យបានល្អជាបន្តទៀត និងត្រូវមានវិធានការម៉ឺងម៉ាត់តាមក្បួនសុខាភិបាល​។ សម្ដេចក្រឡាហោម ស ខេង បានបន្ថែមថា អាជ្ញាធរខេត្តឧត្តរមានជ័យ ក៏ត្រូវស្នើសុំកិច្ចសហការជាមួយភាគីថៃ ដើម្បីកំណត់ជាក់លាក់ នូវច្រកអនុញ្ញាត ឱ្យពលរដ្ឋឆ្លងដែនវិលចូលប្រទេសដែរ។ យ៉ាងណាក៏ដោយសម្ដេចក្រឡាហោម ក៏បានណែនាំឱ្យរដ្ឋបាលខេត្តត្រូវត្រៀមមន្ត្រីពាក់ព័ន្ធ នៅតាមបណ្ដាច្រករបៀងមួយចំនួនដែរ ដើម្បីធានាថាប្រសិនពលរដ្ឋខ្លះងាកទៅឆ្លងដែនតាមច្រករបៀង គឺយើងអាចគ្រប់គ្រងពួកគាត់បាន ទាំងការកំណត់អត្តសញ្ញាណ និងការពិនិត្យសុខភាព ហើយតំណាលគ្នានេះ ក៏ត្រូវបន្តជំរុញការផ្សព្វផ្សាយអប់រំ ពួកគាត់ឱ្យបានដឹងពីសារៈសំខាន់ នៃការដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃសិន ពេលធ្វើដំណើរទៅស្រុកកំណើត ដើម្បីទប់ស្កាត់ការឆ្លងជំងឺនេះដល់ក្រុមគ្រួសារសាច់ញាតិ និងអ្នកភូមិ។ អភិបាលខេត្ត បានឱ្យដឹងថា ប្រជាពលរដ្ឋ ដែលបានឆ្លងដែនចូលប្រទេសវិញ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមីនា គិតត្រឹមម៉ោង៤៖៣០នាទីរសៀល មានជាង១,២០០នាក់ ក្នុងនោះជាង៤០០នាក់ គឺជាប្រជាពលរដ្ឋខេត្តឧត្តរមានជ័យ ហើយភាគច្រើន អាជ្ញាធរបានក្ដាប់អត្តសញ្ញាណបាន។ ដោយឡែក អាជ្ញាធរខេត្តក៏បានរៀបចំទីតាំង សម្រាប់ដាក់ឱ្យនៅដោយឡែក នូវប្រជាពលរដ្ឋមានការសង្ស័យ រួមមានមន្ទីរពេទ្យបង្អែក ផ្ទះសំណាក់ វិទ្យាល័យ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ជាមួយគ្នានេះ គណៈបញ្ជាការឯកភាពរដ្ឋបាល បានចុះអប់រំផ្សព្វផ្សាយណែនាំដល់គ្រប់ភូមិទូទាំងខេត្តឧត្តរមានជ័យដែរ៕


អត្ថបទទាក់ទង