ព័ត៌មានទាន់ហេតុការណ៍
 1. ឯកឧត្តម ហេង ចាន់ឌី ប្រធាននាយកដ្ឋានអធិការកិច្ចទី១ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានស្ម័គ្រចិត្តចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន រយៈពេល០៤ខែ គិតចាប់ពីខែឧសភា ដល់ ខែសីហា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩  2. ក្រសួងសុខាពិបាល បានរកឃើញអ្នកផ្ទុកជម្ងឺកូវីដ១៩ ចំនួន ៤នាក់ទៀតហើយ នៅព្រឹកថ្ងៃទី២៨មីនានេះ  3. ក្រសួងមហាផ្ទៃ ចេញលិខិតជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលខេត្តនៃគណៈអភិបាលរាជធានី ខេត្ត ស្ដីពីវិធានការគ្រប់គ្រង បងប្អូន ប្រជាពលរដ្ឋ ខ្មែរដែលវិលត្រលប់មកពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ  4. គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការស្តីពី ភាពជាដៃគូរ និងសាមគ្គីភាពជាសកលដើម្បីប្រយុទ្ធប្រឆំាងនឹងកូវីដ១៩ (Covid19)  5. រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកការរៀបចំសង្ក្រាន្តវត្តភ្នំនាពេលបុណ្យចូលឆ្នាំថ្មីខាងមុខនេះដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល និងការចម្លងមេរោគ covid-19

ព្រឹទ្ធសភាសហរដ្ឋអាម៉េរិកសម្រេចអនុម័តលើកញ្ចប់ថវិកា២ទ្រីលានដុល្លារ ដើម្បីទប់ទល់នឹងវីរុស COVID-19 និងស្តារសេដ្ឋកិច្ចជាតិ
ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មិនា ឆ្នាំ ២០២០

សហរដ្ឋអាម៉េរិក៖ ព្រឹទ្ធសភាអាម៉េរិកបានសម្រេចបោះឆ្នោតអនុម័តលើកញ្ចប់ថវិកាជាជំនួយសង្រ្គោះចំនួន២ទ្រីលានដុល្លារ នៅថ្ងៃទី២៥ ខែមីនានេះ (ម៉ោងក្នុងតំបន់) ដើម្បីជួយដល់ពលរដ្ឋអាម៉េរិក មន្ទីរពេទ្យ និងសេដ្ឋកិច្ចជាតិ ដែលទទួលរងផលប៉ះពាល់ដោយសារវីរុស COVID-19 នេះបើតាមសារព័ត៌មាន CNA ។

បើតាមការគ្រោងទុកនោះ កញ្ចប់ថវិកា២ទ្រីលានដុល្លារខាងលើនេះនឹងត្រូវបញ្ជូនបន្តទៅកាន់សភាតំណាងរាស្ត្រអាម៉េរិក ហើយបើសិនជាត្រូវបានអនុម័តនោះ វានឹងត្រូវបញ្ជូនឱ្យប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ចុះហត្ថលេខា ។

កញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះទៀតសោត ក៏នឹងត្រូវយកទៅជួយមន្ទីរពេទ្យ ដែលកំពុងត្រូវការបរិក្ខាជាបន្ទាន់ ព្រមទាំងផ្ដល់ផលប្រយោជន៍ដល់អ្នកគ្មានការធ្វើផងដែរ ៕


អត្ថបទទាក់ទង